ព័ត៌មានជាតិ សម្តេចធិបតី ៖ សុខសន្តិភាព គឺជាកត្តាមួយមិនអាចកាត់ថ្លៃបាន ចេញផ្សាយបន្ថែម ថ្ងៃទី 17 ខែ Jul ឆ្នាំ 2024 17 ចែករំលែក សម្តេចធិបតី ៖ សុខសន្តិភាព គឺជាកត្តាមួយមិនអាចកាត់ថ្លៃបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សុខសន្តិភាព គឺជាកត្តាមួយមិនអាចកាត់ថ្លៃបាន និងជាកត្តាចម្បងសម្រាប់ ជំរុញការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ។ ក្នុងន័យនេះ ដើម្បីឱ្យពិភពលោកទាំងមូលមានសុខសន្តិភាព គឺយើងទាំង អ ស់គ្នា ត្រូវរួមគ្នា និងសហការគ្នា ដោយធ្វើយ៉ាងណាបញ្ចៀស ឱ្យបាន នូវរាល់សង្គ្រាម និងជម្លោះ ដែលអាចកើតមានជាយថាហេតុ។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Miguel De Serpa Soares អគ្គលេខាធិការងទទួលបន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិនារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤៕ 17 ចែករំលែក