ប្រជុំបើកការដ្ឋាន ផ្លូវក្រាលគ្រោះក្រហម ក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ ក្រោមអធិបតីភាព លោក ឈួន ចាន់ណា អភិបាលស្រុក
{ខេត្តកំពង់ឆ្នាំង}÷ ខេត្តកំពង់ឆ្នាំង មន្ត្រីរាជការបានយកចិត្តទុកដាក់..ជាពិសេសនៅស្រុក សាមគ្គីមានជ័យ ការដាក់ដេញថ្លៃ ទាំងបើកការដ្ឋានសាងសង់ផ្លូវ ទាំងបិទការដ្ឋានសាងសង់ផ្លូវ ត្រូវតែប្រកាសប្រជុំ ជាសាធារណៈជាមួយប្រជាពលរដ្ឋ…។
ជាក់ស្ដែង នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ លោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបើកការដ្ឋានគម្រោងជួសជុលផ្លូវលំក្រាលគ្រួសធម្មជាតិ ស្ថិតនៅភូមិក្រាំងដូង និងភូមិ ចង្វារៀល ឃុំពាម ស្រុកសាមគ្គីមានជ័យ។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក គង់ ថន មេឃុំពាម លោក ពេជ្រ សុផាត តំណាងទីចាត់ការផែនការ និងវិនិយោគខេត្ត លោកនាយក នាយករងរដ្ឋបាលស្រុក ការិយាល័យផែនការ និងគាំទ្រឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ និងបងប្អូនប្រជាពលរដ្ឋ វត្តមានសរុប៥៥នាក់ ស្រី៣៦នាក់។
គម្រោងជួសជុលផ្លូវលំក្រាលគ្រួសធម្មជាតិនេះ មានប្រវែង២,៨០០ ម៉ែត្រ ទទឹង៤,៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ និងដាក់លូ១៤កន្លែង ប្រើប្រាស់មូលនិធិឃុំពាម ឆ្នាំ២០២៤ ថវិកាសរុប ៣៣២,០០០,០០០ រៀល ទទួលការអនុវត្តដោយក្រុមហ៊ុន ប៊ន ឌីម៉ង់។
សូមបញ្ជាក់ផងដែរថា លោកមេឃុំ និងក្រុមប្រឹក្សាឃុំ និងមន្ត្រីបច្ចេកទេសស្រុក មន្ត្រីបច្ចេកទេសខេត្ត គឺមិនបណ្ដែតបណ្ដោយឲ្យក្រុមហ៊ុន ដែលដេញថ្លៃបាន សាងសង់ ធ្វើផ្លូវ ដោយមិនគោរពច្បាប់ លក្ខន្តិកៈក្នុងការចុះកិច្ចសន្យាជាមួយគ្នានោះឡើយ។ ត្រូវតែត្រួតពិនិត្យមើលគ្រប់ពេលវេលាគ្រប់ជំហានក្នុងការសាងសង់ទាំងអស់។
ហើយកន្លងមក និងបច្ចុប្បន្ន ក្រុមហ៊ុនទាំងអស់ដែលបានម៉ៅការចុះកិច្ចសន្យាសាងសង់ផ្លូវ។ នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង គឺមិនមានអ្វីគួរឲ្យកត់សម្គាល់ឡើយ។ គឺក្រុមហ៊ុន មានគ្រឿងចក្រគ្រប់គ្រាន់ក្នុងការស្ថាបនាផ្លូវ។ ហើយមិនមាន ការតវ៉ាឬការប្ដឹងផ្ដល់ពីប្រជាពលរដ្ឋ ឡើយ៕