ព័ត៌មានជាតិ ដំបៅមិនឈឺកុំយកឈើចាក់ ..នាយកសាលាអនុវិទ្យាល័យស្រែអង្រ្គង លោក ម៉ក់ធារី ប្រើប្រាស់ពាក្យពេជ្រ អសីលធម៌ក្នុងបណ្តាញសង្គម ប៉ះពាល់កិត្តិយសធ្ងន់ធ្ងរដល់ស្ថាប័នសារព័ត៌មាន… ចេញផ្សាយបន្ថែម ថ្ងៃទី 24 ខែ Jul ឆ្នាំ 2024 35 ចែករំលែក {ខេត្តរតនគិរី}÷ លោក ម៉ក់ ធារី នាយកសាលាអនុវិទ្យាល័យស្រែអង្គ្រង កាលពីថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២៤ ប្រើប្រាស់ផេក Faecbook ដែលមានឈ្មោះថា (មន្ត្រីជនបទ ភូមិភាគឦសាន ) ដោយបានសរសេរ ខេបហ្សិន ពាក្យសំដី ពីលើផេក សម្តេចធិបតី ហ៊ុន ម៉ាណែត និង ស៊ែរបន្ត ដោយបន្ថែមខ្លឹមសារទាំងស្រុងថា (មកដកក្បាលអា៣នាក់នៅខេត្តរតនគិរី និង អា២នាក់នៅស្ទឹងត្រែងចោលផង! ទុកអាកាសែតប្តូរបាយនាំចង្រៃសង្គម! )។ពាក្យសំដីបាតផ្សាររបស់នាយកសាលាអនុវិទ្យាល័យស្រែអង្គ្រងរូបនេះ តើសក្តិសម ជាអ្នកចេះដឹង ប្រកបដោយវិជ្ជាជីវះដែរឬទេ?? ទាំងដែលខ្លួនកំពុងដើរលើវិស័យ នៃថ្នាលបណ្តុះបណ្តាល សិស្សានុសិស្ស។ បើនិយាយអំពីខ្លឹមសារនិងសំណេរនេះ ប្រៀបដូចជះអាចម៌ទាំងកន្ថោជះដាក់កណ្តាលមុខនាយកខ្លួនឯងអញ្ចឹងនោះ។ពាក្យពេចន៍ទាំងអស់នេះ បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មានទាំងមូល ជាពិសេសអ្នកសារព័ត៌មាន ដែលល្អៗមានវ័យចាស់ៗជាងឪពុកម្តាយរបស់ខ្លួនដែលកំពុងបំពេញការងារផ្សព្វផ្សាយព័ត៌មាន ជួយសង្គម សព្វថ្ងៃប្រចាំក្នុងខេត្តរតនគិរី យើងនេះ។ក្រោយពីផ្ទុះរឿងអាស្រូវបែបនេះឡើង ក៍មានប្រតិកម្មយ៉ាងខ្លាំងពីក្រុមអ្នកសារព័ត៌មាន ក្នុងខេត្ត ហើយតំណាងក្រុមសារព័ត៌មាន ប្រចាំខេត្តរតនគិរីជាច្រើនអង្គភាពធ្វើដំណើរទៅធ្វើបទសម្ភាស់ផ្ទាល់ជាមួយបុគ្គលឈ្មោះ ម៉ក់ ធារី ជានាយកសាលាអនុវិទ្យាល័យស្រែអង្គ្រង ស្ថិតក្នុងភូមិ២ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី នោះភ្លាមៗ។ ស្របពេលជាមួយគ្នានោះផងដែរ ប្រធានមន្ទីរអប់រំខេត្តរតនគិរី លោក ខាត់សាម៉ាល់ ក៏បានលើកឡើងដែរថា ពុំយល់ស្របពីទង្វើ នៃការបញ្ចេញមតិល្ងីល្ងើឥតប្រយោជន៍របស់នាយកសាលាអនុវិទ្យាល័យ ស្រែអង្គ្រងខាងលើរូបនេះនោះទេ។ លោកប្រធានមន្ទីរអប់រំបានផ្ញើសារតាមប្រព័ន្ឋតេលេក្រាម មកលោក លី វណ្ណ:ជាបន្តបន្ទាប់ ដោយមានខ្លឹមសារដូចតទៅ។១. ក្រុមខ្ញុំនិងណែនាំគាត់ ករណី មិនស្តាប់សហការជាមួយរដ្ឋបាលស្រុករាយការណ៍ទៅ មន្ទីរអប់រំខេត្ត និងរដ្ឋបាលខេត្ត និង ក្រសួងពេលក្រោយ សូមអរគុណ ។២.ក្រុមខ្ញុំតាមមើលគាត់ បានលុបខមិនចោលហើយ ក្រុមខ្ញុំក៏បានទាក់ទងទៅគាត់អោយសុំទោស។៣. សុទ្ឋតែខមិនអត់ប្រយោជន៍។មិនរងចាំយូឡើយនៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មាន ប្រចាំខេត្ត រតនគិរី ប្រមាណ៥អង្គភាព ទៅដល់សាលាអនុវិទ្យាល័យ ស្រែអង្គ្រង ភ្លាម ដើម្បីជួបផ្ទាល់និងធ្វើបទសម្ភាស់ជាមួយលោក ម៉ក់ ធារី ជានាយកសាលា ដែលមានចរិតល្ងីល្ងើ គ្មានចំណេះដឹងក្នុងខ្លួន នោះ ក៏ប៉ុន្តែលោក ម៉ក់ ធារី នាយកសាលារូបនេះ ឆ្លើយបំភ្លឺយកជាការអត់បានសោះ សួរពីកើត ឆ្លើយទៅលិច សួរពីលិច ឆ្លើយទៅកើត សួរពីត្បូង ឆ្លើយតែជើង សួរគោ ឆ្លើយក្របីប៉ុន្មានម៉ោងក្រោយមក លោកម៉ក់ ធារី នាយកសាលាអនុវិទ្យាល័យ ស្រែអង្គ្រង បានចេញរបាយការណ៍បំភ្លឺ ប៉ុន្តែលោកនាយករូបនេះ ធ្វើចិត្តអត់បាននោះទេ គេគ្រាន់តែចេញពាក្យសុំទោស ទៅមន្ទីរអប់រំ និង មន្ត្រីពាក់ព័ន្ឋ ឯណោះទៅវិញ។ ពោលគឺ ពុំបានធ្វើការសុំទោសអ្នកសារព័ត៌មាន ទូទាំងប្រទេសជាសាធារណះនោះឡើយ។មកដល់ថ្ងៃទី២៣ ខែឆ្នាំ២០២៤ ឃើញខាងមន្ទីរអប់រំយុវជននិងកីឡាខេត្ត រតនគិរី មានលិខិតមួយច្បាប់ចុះលេខ ៣១៣ អ.យ.ក.ខ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ គោរពជូន ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណ:អភិបាលខេត្តរតនគិរី និងបានដាក់វិធានការណ៍ណែនាំឲ្យលោកនាយក ម៉ក់ ធារី លុបចេញនូវខ្លឹមសារការប្រើពាក្យពេជ្រពុំសមរម្យដែលបង្ហោះនោះចោលជាបន្ទាន់ហើយ បញ្ឈប់រាល់សកម្មភាពការចែករំលែកឬផ្សព្វផ្សាយនានាដែលប៉ះពាល់ដល់វិជ្ជាជីវះ និង ក្រមសីលធម៌ជាគ្រូបង្រៀន។ក្នុងករណីមិនបានអនុវត្តតាមការណែនាំ មន្ទីរន៨ងដាក់វិន័យទណ្ឌកម្មរដ្ឋបាលដែលមានចែងជាធរមាន។សូមបងប្អូនត្រួតពិនិត្យឯកសារខ្លឹមសារដែលបានបង្ហោះក្នុងរូបភាព…។អង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំសូមផ្ដាំផ្ញើទៅ បុគ្គល លោក ជានាយកសាលា មួយរូប បើដំបៅមិនឈឺកុំយកឈឺចាក់កុំចង់ប្រកាសសង្គ្រាមជាមួយអ្នកសារព័ត៌មានអី..៕អត្ថបទនិងរូបភាព ដោយ លី វណ្ណ: ទូរទស្សន៍សម្លេងស្ត្រី ប្រចាំខេត្តរតនគិរី 35 ចែករំលែក