ព័ត៌មានជាតិ គណៈបញ្ជាការ ឯកភាពស្រុកកំពុងត្រឡាច ដឹកនាំដោយលោក ព្រុំ ប៊ុនធឿន ចុះវាស់វែងព្រំដី ជូនបងស្រី ជា វាន់ថន អតីតមន្ត្រីសាលាស្រុកដែលចូលនិវត្ត… ចេញផ្សាយបន្ថែម ថ្ងៃទី 26 ខែ Jul ឆ្នាំ 2024 37 ចែករំលែក { ខេត្តកំពង់ឆ្នាំង}÷ នៅល្ងាចថ្ងៃទី២៤ខែកក្កដា ឆ្នាំ ២០២៤ លោក ព្រុំ ប៊ុនធឿន អភិបាលរងស្រុកកំពង់ត្រឡាច តំណាងឲ្យលោក វ៉ន ស៊ីផា អភិបាល នៃគណៈអភិបាល ស្រុក កំពង់ត្រឡាច បានដឹកនាំក្រុមការងារចម្រុះចុះវាស់វែងព្រំដី ជូន បងស្រី ជា វាន់ថន អតីតមន្ត្រី នៅសាលាស្រុកកំពង់ត្រឡាច ដែល បច្ចុប្បន្ន ចូលនិវត្តន៍ ដែលមានព្រុំដី នៅជាប់របងសាលាស្រុក។ដីដែលគាត់រស់នៅបច្ចុប្បន្នគឺ គឺគាត់រស់នៅតាំងពីឆ្នាំ១៩៩៦ ហើយនៅឆ្នាំ ២០១៣ លោក មេភូមិ ដើមពពេល និងលោក ជូ ខែម អតីត មេឃុំថ្មឥដ្ឋ ដែល (លោក ជូរ ខេម បានទទួលមរណភាពហើយ)បានលិខិតបញ្ជាក់ ឲ្យគាត់ដើម្បីរស់នៅដាំដំណាំធ្វើរបង និងធ្វើផ្ទះ រឹងមាំ និងមានដាំដំណាំហូបផ្លែដូចជាដើមដូងដើមស្វាយជាច្រើនដើម។ហើយនៅឆ្នាំ២០១៩ ក៏មានលិខិតមួយទៀតបញ្ជាក់ ដីឲ្យទៅបងស្រី ជា វាន់ថន គឺមានចុះហត្ថលេខា ពីលោក ម៉ា ធី មេភូមិដើមពពេល និង លោក អ៊ុក សារ៉ុម មេឃុំថ្មឥដ្ឋ (បច្ចុប្បន្ននេះ )ហើយ និងមានប្រថាប់ត្រាទៀត..។សូមបញ្ជាក់ដែរលោក ព្រុំ ប៊ុនធឿន អភិបាលរងស្រុកកំពង់ត្រឡាច តំណាង ឲ្យលោក វ៉ន ស៊ីផា អភិបាលស្រុកការចុះវាស់វែងនេះ យោងលើកលិខិត ស ច ណ របស់ស្រុកដែលមានការ ឯកភាពពីក្រុមប្រឹក្សាស្រុក។សូមបងប្អូន មេត្តាជួយត្រួតពិនិត្យមើលរូបភាព និងឯកសារខ្លឹមសារដែលបានបង្ហោះនៅខាងក្រោម។អង្គភាព សារព័ត៌មាន{របាយការណ៍ថ្មី}យើងមិនបានបរិយាយវែងឆ្ងាយទេ។ការសំណូមពររបស់បងស្រី ជា វាន់ថន យ៉ាងណានោះជាមួយនឹងគណបញ្ជាការឯកភាពស្រុក…។សូមបញ្ជាក់ផងដែរថា ដីនោះគឺជាប់ដីសាលាស្រុកកំពង់ត្រឡាច ក៏ប៉ុន្តែ ជាច្រើនគ្រួសារទទួលបាន ការទទួលស្គាល់ពីអាជ្ញាធរស្រុក ចំពោះបងស្រី ជា វាន់ថន គឺការទទួលស្គាល់បានតែក្បាល ២០ ម៉ែត្រ តែប៉ុណ្ណោះ។តែបងស្រី ជា វាន់ថន បានធ្វើការសំណូមពរទៅអាជ្ញាធរគ្រប់ជាន់ថ្នាក់ មេត្តាយោគយល់ដល់គាត់ ជួយផ្ដល់ក្បាលដីឱ្យបានធំដូចសព្វដងហើយកាត់ដីកន្ទុយក្រោយយកជូនសាលាស្រុកទៅចុះ៕ 37 ចែករំលែក