លោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាច និងក្រុមការងារចុះសួរសុខទុក្ខក្រុមយុវជនរបស់វែងដីធ្លី… និងមានអំណោយគ្រឿងឧបភោគបរិភោគ
{ខេត្តកំពង់ឆ្នាំង}÷ សកម្មភាពបែបនេះ មិនមែនជាលើកទីមួយទេ សម្រាប់រដ្ឋបាលស្រុកកំពង់ត្រឡាចជាពិសេសដែលមានការដឹកនាំដោយលោក វន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុកនោះ ជាក់ស្ដែង នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ លោក វន ស៉ីផា អភិបាល នៃគណ:អភិបាលស្រុកកំពង់ត្រឡាច និងក្រុមការងារថ្នាក់ស្រុកបានអញ្ជើញទៅសួរសុខទុក្ខដល់ក្រុមយុវជនវាស់វែងដីធ្លីជាប្រព័ន្ធនៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច និងបាននាំយកសម្ភារៈមួយចំនួទៅជូនដល់ក្រុមយុវជន សម្ភារៈដែលបានចែកជូននោះ រួមមាន÷
-អង្ករ ១០០គីឡូក្រាម
-ទឹកសុទ្ធ ៨កេស
-ទឹកត្រី ១យួរ
-ទឹកស៉ីអុីវ ១យួរ
-មីម៉ាម៉ា ៣កេស
-បីចេង ២គីឡូក្រាម
-ខ្ទឹម ២គីឡូក្រាម
-ស្កស ៥គីឡូក្រាម
-ត្រីងៀត ២គីឡូក្រាម ។
ក្រុមយុវជនវាស់វែងដីធ្លីនៅតាមមូលដ្ឋានតាមឃុំនីមួយៗជាពិសេសក្រុមយុវជននេះតែម្ដង។សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដែលបានយកចិត្តទុកដាក់ពីសំណាក់រដ្ឋបាលស្រុកកំពង់ត្រឡាចដែលមាន លោក វន ស៊ីផា ជាអភិបាលស្រុក តែងតែចុះសួរសុខទុក្ខជារៀងរហូតមក៕