ព័ត៌មានជាតិ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ…អមដំណើរ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី… អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់កងកម្លាំង ដែលកំពុងប្រចាំការឈរជើងត្រៀមបង្ការនៅតាមគោលដៅសំខាន់ៗក្នុងខេត្ត ចេញផ្សាយបន្ថែម ថ្ងៃទី 18 ខែ Aug ឆ្នាំ 2024 14 ចែករំលែក (ខេត្តកំពង់ឆ្នាំង)÷ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានអមដំណើរ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់កងកម្លាំង ដែលកំពុងប្រចាំការឈរជើងត្រៀមបង្ការនៅតាមគោលដៅសំខាន់ៗក្នុងខេត្ត ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ទប់ស្កាត់សកម្មភាពប៉ុនប៉ងបង្កអសន្តិសុខក្នុងសង្គម។ជាចុងក្រោយ អង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំ សូមអរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់កងកម្លាំងទាំងបីប្រភេទដែលរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋបានល្អ។ហើយក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ដែលគោរពច្បាប់ទាំងអស់គ្នា.. បងប្អូនមិនបង្កភាពចរាចល..បង្ករបញ្ហាដល់សង្គម។សូមបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាយើង មានការរីកចម្រើន.. ការរីកចម្រើននេះ.. មកពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានរកសន្តិភាព ជូនប្រទេសជាតិបានល្អ… បើគ្មានសន្តិភាពទេ គឺគ្មានការរីកចម្រើនឡើយ៕ 14 ចែករំលែក