ព័ត៌មានជាតិ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវតំណាងរាស្ត្រ អញ្ជើញចុះសួរសុខទុក្ខ គ្រួសារអតីតយុវជន រស់នៅលើដីសម្បទានសង្គមកិច្ច ក្នុងស្រុកសាមគ្គីមានជ័យ… ចេញផ្សាយបន្ថែម ថ្ងៃទី 20 ខែ Aug ឆ្នាំ 2024 8 ចែករំលែក កំពង់ឆ្នាំង÷ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ឆ្នាំង រួមដំណើរដោយ លោកជំទាវ ដោក សុទ្ធា លោក និង ម៉ៅ តារា នាយករដ្ឋបាលខេត្តកំពង់ឆ្នាំង ព្រមទាំងថ្នាក់ដឹកនាំអង្គភាពក្នុងខេត្ត បានអញ្ជើញ ចុះសាកសួរសុខទុក្ខ គ្រួសារអតីតយុទ្ធ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិអូរកាខុប ក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ក្នុងឱកាសនោះ ឯកឧត្តម ក៏បាននាំយកអំណោយជូនដល់គ្រួសារអតីតយុទ្ធជន ក្នុងនោះរួមមានអង្ករ,មី ,ទឹកត្រី ត្រីខ ទឹកស៊ីអ៉ីវ ទឹកសុទ្ធ ភេសជ្ជៈ គ្រឿងឧបភោគ បរិភោគ មួយចំនួនទៀតនិងថវិកាមួយចំនួនផងដែរ៕ 8 ចែករំលែក