ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ចេញបទបញ្ជាបន្ទាន់ ដល់កងកម្លាំងប្រដាប់អាវុធ គ្រប់ជាន់ថ្នាក់ ត្រូវពង្រឹងសន្តិសុខ ក្នុងដែនសមត្ថកិច្ច របស់ខ្លួន
ខេត្តកំពង់ឆ្នាំង៖ ឯកឩត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលនិងជាគណបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង បញ្ជាបន្ទាន់ចាប់ពីពេលនេះតទៅ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ គ្រប់ជាន់ថ្នាក់ ត្រូវពិនិត្យពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានតឹងរឹង នៅតាមតំបន់គោលដៅបុស្តិ៍រដ្ឋបាលភូមិឃុំរបស់ខ្លួន ជនប្លែកមុខគួរឱ្យសង្ស័យរាយការណ៍បន្ទាន់ជូនដល់សមត្ថកិច្ចជំនាញ និងដាក់កម្លាំងនៅតាមសណ្ឋាគារ រ៉េស្តូរ៉ង់ធំៗ ម្យ៉ាងវិញទៀតត្រូវដាក់កម្លាំងត្រួតពិនិត្យឲ្យបានតឹងរឹងចំពោះជនអន្តោប្រវេសន៍។ ជាពិសេសសូមជំរុញមន្ត្រីរាជការ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ចូលទៅគាំទ្រខំមិននៅក្នុងផេកផ្លូវការរបស់សម្ដេច ក្នុងការគាំទ្រលុបចោលគម្រោងCLV ចេញកាលពីថ្ងៃទី២០កញ្ញាកន្លងទៅ៕