ព័ត៌មានជាតិ ចាស់ជរា ជនពិការ និងពលរដ្ឋជួបការលំបាក ១០០គ្រួសារ ទទួលបានអំណោយសប្បុរសធម៌ ពីកាកបាទក្រហម នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ចេញផ្សាយបន្ថែម ថ្ងៃទី 26 ខែ Sep ឆ្នាំ 2024 11 ចែករំលែក ចាស់ជរា ជនពិការ និងពលរដ្ឋជួបការលំបាក ១០០គ្រួសារ ទទួលបានអំណោយសប្បុរសធម៌ ពីកាកបាទក្រហម នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក សក់ ច័ន្ទកញ្ញារិទ្ឋ ប្រធានកិត្តិយសអនុសាខា និង ដោយមានការនិមន្តចូលរួមពីព្រះមុនីកោសល វ៉ង់ គឹមសន ព្រះរាជគណៈថ្នាកទោ ព្រះគ្រូអនុគណខណ្ឌពោធិ៍សែនជ័យ និងជាព្រះចៅអធិការវត្តជន្ពូវ័ន បានរៀបចំចែកអំណោយមនុស្សធម៌ ផ្តល់ជូនដល់ចាស់ជរា៥០គ្រួសារ ជនពិការ១០គ្រួសារ និង ប្រជាពលរដ្ឋជួបការលំបាក៤០គ្រួសារសរុបចំនួន១០០គ្រួសារ មកពីសង្កាត់ចំនួន៧ ក្នុងខណ្ឌពោធិ៍សែនជ័យ នារដូវភ្ជុំបិណ្ឌ។ 11 ចែករំលែក