បង្ក្រាបដូចភ្លៀងរលឹម.. ក្រុមឈ្មួញដាក់ ឧបករណ៍នេសាទ ខុសច្បាប់ ពូកែដូរទីតាំងទោះជាយ៉ាងណា..មិនគេចរួចពីជំនាញជលផលឡើយ
(ខេត្តកំពង់ឆ្នាំង)÷ ថ្ងៃព្រហស្បតិ៍ ០៩ ខែ ភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៤ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន៖
+ដឹកនាំដោយលោក អ៊ូ សោភ័ណ នាយរងខណ្ឌ កម្លាំងសរុប០៥នាក់ មធ្យោបាយចំនួន០១គ្រឿង បានចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសប្រទះឃើញរបាំងស្បៃមុង នៅចំណុចត្រពាំងថ្លុកត្រាវ ភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ បន្ទាប់មកសមត្ថកិច្ចយើងបានឯកភាពគ្នារុះរើនិងបំផ្លាញចោលនៅនិងកន្លែង។
+សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរី សហគមន៍នេសាទភូមិព្រែកឆ្ដោ សហគមន៍នេសាទភូមិថ្មី សហគមន៍នេសាទអន្លង់មេត្រីសែនជ័យ ដឹកនាំដោយលោក ម៉ុត ម៉េង អភិបាលរងស្រុកជលគិរី កម្លាំងចូលរួមសរុប ១៥ នាក់ និងមធ្យោបាយកាណូត ៤ គ្រឿង បានចុះប្រតិបត្តិការប្រទះឃើញការធ្វើនេសាទដោយឧបករណ៍នេសាទលូសាច់អួន នៅក្នុងដែននេសាទ ចំណុច ក្រោយភូមិឬស្សីដង្គួច ភូមិ ឬស្សីបង្អួច,ចំណុចស្វាស្លាប់ ភូមិ កំពង់បាស្រូវ ឃុំ ជលសា ស្រុក ជលគិរី ខេត្ត កំពង់ឆ្នាំង ដែលខុសទៅនឹងច្បាប់ស្តីពីជលផល ។
ក្នុងនោះសមត្ថកិច្ចយើងបានឯកភាពគ្នា ធ្វើការរុះរើនិងបំផ្លាញវត្ថុតាងចោលសរុប ចំនួន២ ករណី នៅហ្នឹងកន្លែង រួមមាន៖
-របាំងសាច់អួនចំនួន០១ករណី ស្មើនឹង ០៣ កន្លែង ប្រវែង ៥៥០ ម លូសាច់អួន ចំនួន ០៦ គ្រឿង បង្គោល ចំនួន ២០០ ដើម
-រុះរើរបាំងស្បៃមុង០១ករណី ស្មើនិង០៧កន្លែង ប្រវែង២៥០ម៉ែត្រ លបលូចំនួន០៧ មាត់ បង្កោលចំនួន១២០ដើម ត្រីចម្រុះចំនួន២៥គីឡូក្រាមចាក់លែងទៅក្នុងដែននេសាទ។
សូមបញ្ជាក់ផងដែរថា ជំនាញជលផលខេត្តកំពង់ឆ្នាំងមិនព្រងើយកន្តើយ ក្នុងការចុះបង្ក្រាបនោះលើយ..ដូចពួកសង្គមហ្វេសប៊ុក (facebook)នឹង តាមប្រព័ន្ធ តេឡេក្រាម( Telegram )លាក់មុខ បំពុលសង្គមមួយចំនួនតូច ថាមន្ត្រីជលផល មិនអើពើដេកលក់នោះឡើយ។ តាមពិតទៅយើងសង្កេតឲ្យឃើញជាក់ស្ដែង មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ គ្រប់ជំនាញ គ្រប់អង្គភាព នៅក្នុងខេត្តកំពង់ឆ្នាំង។ បានយកចិត្តទុកដាក់ បំពេញតួនាទីភារកិច្ចរបស់ខ្លួន បានយ៉ាងល្អ ក្រោមការដឹកនាំរបស់ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្ត។