របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

នៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បើកអង្គប្រជុំសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ហើយនឹងបានចែកសៀវភៅធម្មនុញ្ វិជ្ជាអាជីវៈ សារព័ត៌មាន ចំនួន ២៧ នាក់

22

(កំពង់ឆ្នាំង) ÷ នៅព្រឹកថ្ងៃទី២៥ ខែតុលា ២០២៤ នេះនៅមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង លោក ហុឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្ត បានអញ្ជើញអ្នកសារព័ត៌មានក្នុងខេត្ត ដើម្បីប្រជុំ សំណេះសំណាលពិភាក្សារពិគ្រោះយោបល់ និងមានការ ចែកចាយសៀវភៅ ធម្មនុញ្ញវិជ្ជាជីវៈដល់អ្នកសារព័ត៌មានក្នុងខេត្ត ចំនួន២៧នាក់ ។

កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណងបន្តធានាបរិយាកាសល្អប្រសើរសម្រាប់ការអនុវត្ត ក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានប្រកបដោយ ទំនុកចិត្ត និងប្រសិទ្ឋិភាព គុណភាពល្អនិងទំនួលខុសត្រូវក្នុងកាអនវត្តន៍នូវវិជ្ជាជីវៈ កុំឲ្យមានការភ័នច្រឡំខុសឆ្គងក្នុងការអនុវត្តន៍ក្រមសិ៍លធម៌ វិជ្ជាជីវ:អ្នកសារពត៌មាន។
សូមបញ្ជាក់ថា÷សៀវភៅធម្មនុញ្ញមួយក្បាលនេះគឺជា(អាវក្រោះ)របស់អ្នកសារព័ត៌មានទូទៅចាំបាច់បំផុតមិនអាចខ្វះបាន។

នៅក្នុងឱកាសនេះលោក ហុឹង ចូច ប្រធានបន្តអនុប្រធានមន្ទីរព័ត៌មានបានផ្ដាំផ្ញើរឲ្យបងប្អូនអ្នកសារព័ត៌មានយើងទាំងអស់គ្នា..ចេះរួបរួមចេះស្រឡាញ់គ្នា..សរសេរព័ត៌មានដោយក្រោមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ។

សូមឱ្យបងប្អូនអ្នកសារព័ត៌មានយើងទាំងអស់ផ្សព្វផ្សាយនៅសមិទ្ធផលនានាដែលតាមតំបន់នីមួយៗជាពិសេសនៅក្នុងខេត្តកំពង់ឆ្នាំងតែម្ដង ឲ្យបានច្រើនឲ្យមានប្រសិទ្ធភាពនិងគុណភាពផ្សព្វផ្សាយឲ្យចំគោលដៅដើម្បីប្រជាពលរដ្ឋទទួលបានព័ត៌មានពិត និងច្បាស់លាស់។សូមឱ្យបងប្អូនអ្នកសារព័ត៌មានយើងពេលដែលបានកូនសៀវភៅនេះហើយ។
សូមឲ្យយកចិត្តទុកដាក់គោរពឱ្យបាននៅក្រោមសីលធម៌កូនសៀវភៅនេះជាមេរៀន ជាអាវក្រោះ សម្រាប់ការពារខ្លួនបុគ្គលជាអ្នកសារព័ត៌មាន កុំឲ្យរឿងរដ្ឋប្បវេណី ទៅជារឿងបទព្រហ្មទណ្ឌឲ្យសោះ។

អ្នកសារព័ត៌មានយើងដើរឲ្យត្រូវបន្ទាត់ដែលគេគូសឲ្យដើរកុំដើរលើសបន្ទាត់ក្រហមឲ្យសោះ។


សរសេរព័ត៌មានឱ្យគ្រប់ជ្រុងជ្រោយ ធ្វើព័ត៌មានយ៉ាងណាកុំឲ្យ បៀតបៀនអ្នកដទៃកុំបំភ្លៃការពិតកុំធ្វើឲ្យអ្នកដទៃឈឺចាប់ដោយសារសំណេររបស់ខ្លួនដែលគ្មានក្រោមសីលធម៌ឲ្យសោះ។

តែលោកបាន បញ្ជាក់ បងប្អូនអ្នកសារព័ត៌មាននៅក្នុងខេត្តកំពង់ឆ្នាំងយើង បានគោរពវិជ្ជាជីវៈត្រឹមត្រូវល្អច្រើនហើយ។
តែលោកសូមឲ្យអ្នកសារព័ត៌មានយើងទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំងបន្តនៅគោលការណ៍គោរព ក្រោមសីលធម៌វិជ្ជាជីវៈបន្ថែមទៀត៕

អត្ថបទដោយលោក សុត ប៊ុន ធីម ចាងហ្វាង(របាយការណ៍ថ្មី)031 939 5555/088 6000069/ 071 999 5 888

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.