ព័ត៌មានជាតិ នេះមិនមែនជាលើកទីមួយទេដែលលោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ តែងតែចុះសួរសុខទុក្ខក្រុមយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លី និងចែកទានដល់អ្នកក្រីក្រក្នុងមូលដ្ឋាន… ចេញផ្សាយបន្ថែម ថ្ងៃទី 26 ខែ Oct ឆ្នាំ 2024 11 ចែករំលែក (ខេត្តកំពង់ឆ្នាំង)÷នាព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ លោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យបានជួបសំណេះសំណាល និងឧបត្ថម្ភ នូវសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមយុវជនស្ម័គ្រចិត្ត ដែលចុះមកវាស់វែង និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន៣ក្រុមមាន:១.ក្រុម 1A+1B គោលដៅឃុំស្វាយ២.ក្រុម 2A+2B គោលដៅឃុំស្វាយជុក៣.ក្រុម 4A+4B គោលដៅឃុំធ្លកវៀនក្នុងមួយក្រុមទទួលបាន:-អង្ករ ១០០ គ.ក្រ-មីជាតិ ២កេស-ទឹកត្រី ៣យួរ-ទឹកស៊ីអ៊ីវ ៣យួរ-ទឹកបរិសុទ្ធ ៣កេស-ថវិកា២០០.០០០រៀល។សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួម ក្នុងការវាស់វែងដីទាំងអស់គ្នាសូមឱ្យមានឯកសារគ្រប់គ្រាន់ដើម្បីទៅជួបមន្ត្រី ចុះវាស់វែងជាប្រព័ន្ធ។សូមបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែល លោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ ជួយឧបត្ថម្ភ ទៅដល់ក្រុម វាស់វែងដីធ្លីជាប្រព័ន្ធនៅក្នុងមូលដ្ឋានស្រុករបស់លោក។ ហើយក៏លោក តែងតែធ្វើមនុស្សធម៌ចែកទានដល់បងប្អូនប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋានស្រុករបស់លោកដែរកន្លងមក។សកម្មភាពបែបទាំងអស់នេះហើយតបញ្ជាក់ឲ្យឃើញថាលោក ឈួន ចាន់ណា អភិបាល នៃគណៈភិបាលស្រុកការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំតែងតាំងលោកជាអភិបាលស្រុកនេះពិតជាមិនខកបំណងឡើយ៕ 11 ចែករំលែក