ព័ត៌មានជាតិ លោក វន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រឡាច បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ការអនុវត្តការងាររបស់រដ្ឋបាលស្រុកប្រចាំខែតុលា ឆ្នាំ២០២៤ ចេញផ្សាយបន្ថែម ថ្ងៃទី 28 ខែ Oct ឆ្នាំ 2024 11 ចែករំលែក {ខេត្តកំពង់ឆ្នាំង}÷នារសៀលថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ លោក វន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រឡាច បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ការអនុវត្តការងាររបស់រដ្ឋបាលស្រុកប្រចាំខែតុលា ឆ្នាំ២០២៤ និងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់ត្រឡាច ដោយមានការចូលរួមពី អភិបាលរងស្រុក, នាយករងរដ្ឋបាលស្រុក, លោកអធិការ នៃអធិកដ្ឋាននគរបាលស្រុក, មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក, លោកមេបញ្ជាការរងផ្នែកសឹករងស្រុក, ប្រធាន ឬអនុប្រធានការិយាល័យ និងអង្គភាពចំណុះរដ្ឋបាលស្រុក, មេឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១០ ក្នុងស្រុកកំពង់ត្រឡាច សរុបសមាសភាពចូលរួម ចំនួន ៤៦នាក់ ស្រី ៨នាក់ ។សូមបញ្ជាក់ផងដែរថា មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ ដែលបានចូលរួមប្រជុំថ្ងៃនេះ ឃើញថា ការតុបតែងខ្លួន សំលៀកបំពាក់ឯកសណ្ឋានត្រឹមត្រូវសាកសមជាមន្ត្រីបម្រើប្រជាពលរដ្ឋពិតប្រាកដមែន។ទាំងអស់នេះ សរ បញ្ជាក់ឲ្យឃើញថាការគ្រប់គ្រង និងដឹកនាំរបស់លោក វន ស៊ីផា អភិបាល នៃគណៈអភិបាល ស្រុកកំពង់ត្រឡាច ពោរពេញទៅដោយចំណេះដឹងខ្ពស់.. មុឹងម៉ាត់ ម៉ត់ចត់ ត្រឹមត្រូវ។ ពិតជាមិនឲ្យថ្នាក់ដឹកនាំខកបំណងឡើយ.. និងមិនឲ្យប្រជាពលរដ្ឋខកចិត្តឡើយ សាកសមជាមន្ត្រីរាជការបម្រើប្រជាពលរដ្ឋពិតប្រាកដ៕ 11 ចែករំលែក