ចំណាត់ការនេះ ធ្វើឲ្យមានការគាំទ្រ ពីអាណាព្យាបាលរបស់សិស្សនិងមហាជនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង..
{កំពង់ឆ្នាំង}÷នៅព្រឹក ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤
កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច
ដឹកនាំបញ្ជាដោយលោក វរសេនីយ៍ឯក នន ស៊ីណាត អធិការនគរបាលស្រុក សហការជាមួយលោកនាយកសាលា ចុះប្រមូលសិស្សគេចម៉ោងសិក្សានៅតាមតូបលក់កាហ្វេ និងភេសជ្ជៈនានា
សរុបបានមនុស្សចំនួន .០៨. នាក់ ម៉ូតូ .០៦.. គ្រឿង
ដើម្បីយកមកអប់រំឱ្យបញ្ឈប់សកម្មភាព នឹង អោយវិលត្រឡប់
ទៅផ្ទះវិញរៀងៗខ្លួន ។
ចំណាត់ការនេះធ្វើឲ្យមានការគាំទ្រពីអាណាព្យាបាលរបស់សិស្សនិងមហាជនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកកំពុងត្រឡាចខេត្តកំពង់ឆ្នាំង។ គេសង្ខេតឃើញថាបច្ចុប្បន្នមានទំពាំងស្អុយច្រើនណាស់។
ដូច្នេះ មហាជនទូទៅ សូមសំណូមពរទៅដល់ លោកគ្រូអ្នកគ្រូ លោកនាយក អាណាព្យាបាល សិស្សទាំងអស់មេត្តាចូលរួមសហការគ្នា រួបរួមគ្នាផ្ដល់ព័ត៌មានពិតតាមដានស្រាវជ្រាវស៊ើបអង្កេត ណែនាំពន្យល់បង្រៀនបង្ហាត់បង្ហាញ ដើម្បីបណ្ដុះទំពាំងកុំឲ្យស្អុយ៕