ព័ត៌មានជាតិ ស្ថានីយ៍ចម្រោះទឹកស្អាតនេះបានផ្ដល់អត្ថប្រយោជន៍ជាច្រើនមានជាអាទិ៍ សាលាទទួលបានទឹកស្អាតមានគុណភាព គ្មានមេរោគ សុវត្ថិភាព.. ចេញផ្សាយបន្ថែម ថ្ងៃទី 2 ខែ Dec ឆ្នាំ 2024 38 ចែករំលែក {ខេត្តកំពង់ឆ្នាំង}÷ មហាកិត្តិយសដ៏ធំធេងបំផុត សម្រាប់ប្អូនៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ លោកនាយករង លោកនាយក និងអាណាព្យាបាល សិស្សក្នុងខេត្តកំពង់ឆ្នាំង។ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានចូលរួមអមដំណើរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមននារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ថានីយ៍ចម្រោះទឹកស្អាត ដែលឧបត្ថម្ភ ដោយក្រុមហ៊ុន ” ភាគហ៊ុនរួមគ្នាជម្រុញការវិនិយោគនិងអភិវឌ្ឍន៍ប្រកបដោយ និរន្តរភាព(ស៊ីបកូ) ” នៅវិទ្យាល័យក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ស្ថានីយ៍ចម្រោះទឹកស្អាតនេះបានផ្ដល់អត្ថប្រយោជន៍ជាច្រើនមានជាអាទិ៍ សាលាទទួលបានទឹកស្អាតមានគុណភាព គ្មានមេរោគ សុវត្ថិភាពសម្រាប់សិស្សបរិភោគ និងមិនប៉ះពាល់ដល់សុខភាពសិស្ស កាត់បន្ថយការចំណាយថវិកាទិញទឹកបរិភោគរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស កាត់បន្ថយការប្រើប្រាស់ដបទឹកប្លាស្ទិក ដែលជាចំណែកមួយដ៏សំខាន់ក្នុងការជួយដល់បរិស្ថានតាមរយៈការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងបរិវេណសាលារៀន។សូមប្អូនៗ សិស្សទាំងអស់គ្នា ប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការរៀនសូត្រដើម្បីធ្វើជាទំពាំងស្នងឬស្សី និងចូលរួមថែរក្សាបរិស្ថានស្អាតអនាម័យល្អសុខភាពល្អ៕ 38 ចែករំលែក