ព័ត៌មានជាតិ ស្រុករលាប្អៀ ទីណាមានការខ្វះខាត.. ទីណាជួបទុក្ខលំបាក..ទីនោះមានវត្តមានលោក សេង វិចិត្រ អភិបាលស្រុកលាប្អៀរ និងក្រុមការងារចុះទៅដល់ភ្លាម.. ចេញផ្សាយបន្ថែម ថ្ងៃទី 2 ខែ Dec ឆ្នាំ 2024 10 ចែករំលែក {ខេត្តកំពង់ឆ្នាំង}÷ទីណា មានទុក្ខកង្វល់ ទីណាជួបការលំបាក ទីណាខ្វះ អាហារ ប្រចាំថ្ងៃ ទីណាខ្វះទីជម្រកពិតប្រាកដ ទីនោះមានមន្ត្រី គណបក្សប្រជាជន មានមន្ត្រីដ៏ល្អ ដែលប្រមុខរាជរដ្ឋាភិបាល ចាត់តាំង និង តែងតាំង ដាក់ឲ្យបម្រើការជូនប្រជាពលរដ្ឋតែងតែចុះ ទៅដល់កន្លែងនោះភ្លាម។ជាក់ស្ដែងដូចជាលោក សេងវិចិត្រ អភិបាលនៃគណៈអភិបាលស្រុករលាប្អៀរ ដែលប្រជាពលរដ្ឋតែងតែដាក់ទេសនាមថាអភិបាលស្រុកចិត្តធម៌អភិបាលស្រុកដ៏សាមញ្ញបំផុត។នៅព្រឹក ថ្ងៃទី១ខែធ្នូ ឆ្នាំ២០២៤ នេះ លោកបាន ចុះព្រាត់ពិនិត្យ ក្រុមជាងសម្រេចបានប្រមាណ ៨០% ជួយសាងសង់លំនៅដ្ឋានជូនដល់លោកយាយ គឺន ចាស់ជរាគ្មានទីពឹងរស់នៅម្នាក់ឯងគ្មានកូនចៅនៅភូមិថ្មី ឃុំក្រាំងលាវស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។សូមបញ្ជាក់ផងដែរថា នៅក្នុងស្រុករលាផ្អៀរខេត្តកំពង់ឆ្នាំង។តាំងតែពីលោក សេង វិចិត្រ មកកាន់ជា អភិបាល នៃគណៈអភិបាលស្រុកមក នៅក្នុងទីធ្លាសាលាស្រុក ក៏ដូចនៅក្នុងមូលដ្ឋានស្រុករលាបៀរទាំងមូល មានការប្រែប្រួល មានការអភិវឌ្ឍ មានសន្តិសុខល្អ សណ្ដាប់ធ្នាប់របៀបរៀបរយ បានល្អ ប្រជាពលរដ្ឋ មានការគោរពស្រឡាញ់ ។ប្រជាពលរដ្ឋមានការយល់ដឹង ការរស់នៅប្រចាំថ្ងៃ ការធ្វើអនាម័យនិងការ ចូលរួមសំអាតបរិស្ថាននៅក្នុងមូលដ្ឋាន រៀងៗខ្លួន បានយ៉ាងល្អ ថែមទាំងបរិស្ថានតាមទីប្រជុំជន ថែមទៀតផង។ជាពិសេសរដូវនេះរដូវប្រមូលផលពីកសិកម្ម ដំណាំស្រូវ បានផលល្អប្រសើរ៕ 10 ចែករំលែក