ព័ត៌មានជាតិ កៅស៊ូ AC ចាប់ផ្តើមអ៊ុតបណ្តើរៗហើយប្រវែងជាង ២០០០ ម៉ែត្រ ហើយបន្តទៅដល់ចុងខែ១២ នឹង អ៊ុតផ្លូវ១២ ខ្សែថែមទៀត ចេញផ្សាយបន្ថែម ថ្ងៃទី 2 ខែ Dec ឆ្នាំ 2024 22 ចែករំលែក (ខេត្តកំពង់ឆ្នាំង)÷ រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលមាន មន្ទីរ សាធារណការនិងដឹកជញ្ជូនខេត្ត បានធ្វើ កាដូ ជូនប្រជាពលរដ្ឋបន្ថែមទៀត ហើយចុងឆ្នាំ២០២៤នេះ គឺផ្លូវកៅស៊ូ AC ចាប់ផ្តើមអ៊ុតបណ្តើរៗហើយប្រវែងជាង ២០០០ ម៉ែត្រ ហើយបន្តទៅដល់ចុងខែ១២ នឹង អ៊ុតផ្លូវ១២ ខ្សែថែមទៀត សូមបញ្ជាក់ផងដែរថា ផ្លូវដែលត្រូវជួសជុល និងអ៊ុតកៅស៊ូបន្ថែមពីលើទៀត នេះគឺស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង តែម្ដង។ទាំងអស់នេះ សរ បញ្ជាក់ឲ្យឃើញថា មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដែលមានលោក ឆាយ លាភា ជាប្រធានមន្ទីរ មិនមែននៅស្ងៀមទេ( ពោល )គឺ តែងតែបញ្ចេញរាល់សកម្មភាព កិច្ចការ ការងារការជួសជុលផ្លូវ ធ្វើផ្លូវ ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានជានិច្ច ដោយមានការគ្រប់គ្រងនិងដឹកនាំ ដ៏ល្អ ដ៏ឆ្លាតវៃ ដ៏ត្រឹមត្រូវរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីរាជការ មន្ទីរជុំវិញខេត្ត ទាំងអស់ បានចូលរួមថែរក្សាកិច្ចការ ការងារបម្រើប្រជាពលរដ្ឋទាំងអស់គ្នា។ជាចុងបញ្ចប់ សូមបងប្អូនប្រជាពលរដ្ឋជឿជាក់និងទុកចិត្ត ទៅលើមន្ត្រីរាជការទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង។ត្រូវជឿជាក់និងទុកចិត្ត ទៅលើគណបក្សប្រជាជនកម្ពុជា ដែលកន្លងមកមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ដែលមានសម្ដេចបបរអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការអភិវឌ្ឍ បាន ទាំងអស់នេះក៏ដោយសារប្រទេសមានសន្តិភាពដែរ៕ អត្ថបទ ដោយ លោក សុត ប៊ុនធីម អគ្គនាយក ការផ្សាយគេហទំព័រ(របាយការណ៍ថ្មី) 22 ចែករំលែក