ផ្លូវក្រាលគ្រោះក្រហមមួយខ្សែ ជាកាដូជូនដល់ប្រជាពលរដ្ឋ ក្នុងឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
{ខេត្តកំពង់ឆ្នាំង}÷លោក ច្រឹក ជ្រឹង ម្ចាស់ក្រុមហ៊ុន( សំណាងខ្ញុំ ) ដែលបានដេញថ្លៃឈ្នះក្នុងការសាងសង់ផ្លូវមួយខ្សែ ក្នុងឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះលោកបានឲ្យដឹងតាមទូរស័ព្ទថា ការធ្វើផ្លូវនេះមិនមានអ្វីពិបាកទេ ពីប្រជាពលរដ្ឋទេ គឺបងប្អូនប្រជាពលរដ្ឋចូលរួម និងគាំទ្រ ដែលបានផ្លូវថ្មីនេះ ហើយម្ចាស់គម្រោង គឺ លោកមេឃុំអូរឫស្សី ក៏ ត្រេកអរដែរ ដែលក្រុមហ៊ុនប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការធ្វើ។
តើ លោក ច្រឹក ច្រឹង បន្តទៀតថា អ្វីដែលលំបាក គឺ ពិបាកដឹកដីយកមកចាក់ផ្លូវ ខណៈដីដែលត្រូវ ដឹកនោះ គឺ ឆ្លងកាត់ផ្លូវជាតិលេខ ៥ និងផ្លូវក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងទឹកដីស្រុកសាមគ្គីមានជ័យ ។
លោក ច្រឹក ច្រឹង ម្ចាស់ក្រុមហ៊ុន(សំណាងខ្ញុំ )បន្តទៀតថា គាត់ដឹកដីនោះដឹកចំណុចជិតភ្នំក្តួច ដឹកឆ្លងកាត់ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ឆ្លងកាត់ផ្លូវជាតិលេខ៥ យកមកចាក់ផ្លូវមួយខ្សែនៅក្នុង ភូមិ លៀជ ភូមិក្រឡាញ់ . ឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
បច្ចុប្បន្នផ្លូវទទួលបាន 50% ហើយ។គ្រោងហ្នឹងហើយឆាប់ៗខែខាងមុខនេះ។
សង្ឃឹមថាមជ្ឈដ្ឋានទូទៅនិងបងប្អូនប្រជាពលរដ្ឋធ្វើដំណើរលើផ្លូវដែលកំពង់សាងសង់មានការយោគយល់និងមានការអធ្យាស្រ័យ។ដែលផ្លូវមិនទាន់ហើយ 100% គឺពិបាកក្នុងការធ្វើដំណើរបន្តិចហើយ។
អរគុណសន្តិភាព ..អរគុណអាជ្ញាធរខេត្តកំពង់ឆ្នាំង គ្រប់ជាន់ថ្នាក់..ជាពិសេសសូមអរគុណដល់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដែលជា ប្រធាន គណៈបញ្ជាការឯកភាពខេត្ត ដឹកនាំមន្ត្រីរាជការក្នុងខេត្ត បានល្អ ឲ្យមានសន្តិភាព ស្ថេរភាព. សន្តិសុខល្អ សម្រាប់ប្រជាពលរដ្ឋ ក្នុងកិច្ចការងារប្រកបមុខរបររកស៊ី និងរស់សុខសាន្ត ជារៀងរាល់ថ្ងៃ៕ រូបភាព និងអត្ថបទ ដោយលោក ប៊ុន ធីម ចាងហ្វាង(របាយការណ៍ថ្មី) RBK