ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិចុះមូលដ្ឋាន ឃុំតាជេស ស្រុកកំពង់ត្រឡាច ដោះស្រាយវិវាទ រ៉ាំរ៉ៃ ជាយូរឆ្នាំមកហើយ បានបញ្ចប់ដោយរីករាយ…
{ខេត្តកំពង់ឆ្នាំង }÷ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះ ទៅសាលាឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមក្នុងការសម្របសម្រួលដោះស្រាយបញ្ចប់ទំនាស់ដីធ្លីរវាងលោកស្រី ទាំ ម៉ៃ និងភាគីលោក ទាំ សារី នៅភូមិស្វាយក្រោម ឃុំតាជេស ស្រុកកំពង់ត្រឡាច ដោយមានការចូលរួមពីឯកឧត្ដម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាធមសាលាដំបូងខេត្ត អភិបាលរងខេត្ត អភិបាលស្រុក មន្ទីរជំនាញ និងក្រុមការងារពាក់ព័ន្ធ។
ភាគីទាំងពីរបានស្រុះស្រួលគ្នា ទទួលយកដំណោះស្រាយ ដោយទឹកចិត្តសប្បាយរីករាយ។
កន្លងមក ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត និងមន្ទីរជុំវិញខេត្ត មន្ត្រីជំនាញពាក់ព័ន្ធបានប្ដេជ្ញាចិត្តថា នឹងដោះស្រាយរាល់ ជម្លោះកើតឡើងរឿងដីធ្លី ទាំងឡាយដែលកើតមានយូរឆ្នាំមកហើយនោះ។
តាំងតែពី ឯកឧត្តម មិនទាន់បានមកកាន់តំណែងជាអភិបាលខេត្តកំពង់ឆ្នាំងនៅឡើយនោះ ឯកឧត្តម ប្តេជ្ញាថា នឹងដោះស្រាយឲ្យចប់បន្តបន្ទាប់ ឲ្យលឿនបំផុត រឿងដែលនៅសេសសល់៕