អ្នកសារព័ត៌មាន ទាំងអស់ ដែលកន្លងមកបានផ្សាយ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងសហការជាមួយសមត្ថកិច្ច ក្នុងការរាយការណ៍ពីបទល្មើសដែលខ្លួនបានដឹង… ជាការលើកឡើងរបស់អយ្យការសាលាដំបូងខេត្តសៀមរាប…
(ខេត្តសៀមរាប)÷ ជីវិតអ្នកសារព័ត៌មាន ធ្វើកិច្ចការជួយការងារសង្គមច្រើនណាស់…អ្នកសារព័ត៌មានគ្មានប្រាក់ខែទេ..ក៏ប៉ុន្តែអ្នកសារព័ត៌មាន តែងតែឈានមុខគេ ..តែងតែដឹងរឿងមុនសមត្ថកិច្ចជំនាញពាក់ព័ន្ធភាគច្រើន….។
ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងអស់ ដែលកន្លងមកបានផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងសហការជាមួយសមត្ថកិច្ចក្នុងការរាយការណ៍ពីបទល្មើសដែលខ្លួនបានដឹង។ ឯកឧត្តមក៏លើកទឹកចិត្ត ឱ្យបន្តសកម្មភាពនេះ ប្រកបដោយភាពប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ។
ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប មានប្រសាសន៍យ៉ាងដូច្នេះ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នេះ ក្នុងឱកាស ឯកឧត្ដម អមដោយលោកព្រះរាជអាជ្ញារង ប៉ុក តារា លោកព្រះរាជអាជ្ញារង យិន មុនីរិទ្ធ និងមានការចូលរួមច្រើនពីសំណាក់អ្នកសារព័ត៌មាន រៀបចំធ្វើសន្និសីទសារព័ត៌មាន ជុំវិញករណីឃាតកម្មទៅលើ ឈ្មោះ ឈឿង ឈឹង ជាអ្នកសារព័ត៌មាន នៃអង្គភាពកម្ពុជាអភិវឌ្ឍន៍។
អរគុណសន្តិភាព អរគុណដល់បងប្អូនអ្នកសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់…ដែលកំពុងតែបំពេញភារកិច្ច បំពេញកាតព្វកិច្ច បំពេញតួនាទីរបស់ខ្លួនក្រោមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ សូមថែរក្សាសុខភាពទាំងអស់គ្នា សូមថែរក្សា សេចក្តីថ្លៃថ្នូរដ៏ល្អទាំងអស់គ្នា៕