ព័ត៌មានជាតិ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីភាព បញ្ចុះបឋមសិលាកសាងអគារ ១ខ្នង កម្ពស់៣ជាន់ នៅវត្ដចន្ទប្បជោត្ដនារាម ហៅវត្ដតាសុត នៅខេត្ដកំពង់ឆ្នាំង ចេញផ្សាយបន្ថែម ថ្ងៃទី 15 ខែ Dec ឆ្នាំ 2024 16 ចែករំលែក (កំពង់ឆ្នាំង)៖ សម្រាប់ខេត្តកំពង់ឆ្នាំងមានមោទនភាពទៀតហើយមានសមិទ្ធផលថ្មីៗច្រើនណាស់។ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ រួមដំណើរដោយ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើ្ជញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារ ១ខ្នង កម្ពស់ ៣ជាន់ នៅវត្ដចន្ទប្បជោត្ដនារាម ហៅវត្ដ តាសុត ដែលស្ថិតនៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រករលាប្អៀរ ខេត្ដកំពង់ឆ្នាំង នៅក្នុងពិធីនេះក៍មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រមុខថ្នាក់ដឹកនាំ និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាខេត្តកំពង់ឆ្នាំង និង លោកជំទាវ និង ឯកឧត្តមស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត អាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋជាច្រើនផងដែរ ។ 16 ចែករំលែក