ពិតជាមោទនភាព..!! ពិតមែន..!ផ្លូវមួយខ្សែទៀតហើយជូនប្រជាពលរដ្ឋក្នុង ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ
{ខេត្តកំពង់ឆ្នាំង}÷ មានការរីកចម្រើនបន្តបន្ទាប់ មានផ្លូវ.. មានជីវិត ..មានជីវភាពធូរធារ..ក្រោមការដឹកនាំរបស់លោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ មានផ្លូវថ្នល់ក្លែងកាត់ មានផ្លាកសញ្ញាតាមដងផ្លូវ។ប្រជាពលរដ្ឋមានជីវភាពធូរធារ ក្នុងមូលដ្ឋានមានសុខសន្តិភាពល្អ ទាំងអស់នេះក៏ដោយសារការប្រឹងប្រែងរបស់ លោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យដែរ បូករួមនិងកងកម្លាំងទាំងបីប្រភេទ និងលោកមេឃុំគ្រប់ឃុំនៅក្នុងស្រុក បានយកចិត្តទុកដាក់ក្នុងកិច្ចការការងារបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមមាគ៌ា តាមបទដ្ឋានតាមបទបញ្ជារបស់ថ្នាក់ដឹកនាំកំពូល។
ជាក់ស្ដែង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ និងមន្ត្រីការិយាល័យជំនាញពាក់ព័ន្ធបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃ ប្រគល់ ទទួលគម្រោងជួសជុលផ្លូវបេតុងអាមេ ១ខ្សែ មានប្រវែងបណ្តោយ ១១០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ស្ថិតនៅភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ដែលអនុវត្តដោយសហគ្រាស សំណង់ ឡាយផល្លា។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន ឡាច ផល្លា តែងតែដេញគម្រោងបាន..នៅក្នុងមូលដ្ឋាន ឃុំ ក្នុងទឹកដីខេត្តកំពង់ឆ្នាំង ។ ក្រុមហ៊ុននេះ តែងតែអនុវត្តគោរពយ៉ាងខ្ជប់ខ្ជួន តាមបទដ្ឋានបច្ចេកទេសការកសាងការធ្វើផ្លូវបេតុង ឬផ្លូវក្រាលគ្រោះក្រហម ជាក្រុមហ៊ុនមួយ ដែលអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋសហគមន៍តាមមូលដ្ឋាន នៅក្នុងខេត្តកំពង់ឆ្នាំងទទួលយកបាន៕