ពិធីឆ្លងឆ្នាំសកលឆ្នាំ២០២៤ ចូល២០២៥ ភ្ញៀវអន្តរជាតិមកលេងកំសាន្តច្រើនបានសម្រាកនៅផ្ទះសំណាក់ (ហ្គាឌិន )ជាច្រើននិងប្រជាពលរថ្ឋខ្មែរដើរលេងកម្សាន្ត និងរង់ចាំទទួលឆ្នាំថ្មីមានចំនួនជា ង៣ម៉ឺននាក់…
(កំពង់ឆ្នាំង)៖ ភ្ញៀវអន្តរជាតិបានមកកំសាន្តនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង នៅក្នុងកម្មវិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៤ ឈានចូល២០២៥ គឺបានមកស្នាក់នៅ ផ្ទះសំណាក់(ហ្គាឌិន )ស្ថិតនៅក្នុងភូមិម៉ុងបារាំងសង្កាត់ផ្អេក្រុងកំពង់ឆ្នាំង ជាច្រើននាក់។
ជាក់ស្ដែងនៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែ លជាថ្ងៃឆ្លងឆ្នាំសាកល២០២៤ ឈានចូលឆ្នាំ២០២ ៥នៅក្រុងកំពង់ឆ្នាំង គេសង្កេតឃើញមានមានការរៀបចំពិធីឆ្លងឆ្នាំយ៉ាងអធិកធម្ម ដោយមានភ្ញៀវជាតិនិងភ្ញៀវបរទេសបានមកចូលរួមដើរលេងកំសាន្តរងចាំទទួលឆ្នាំថ្មីយ៉ាងច្រើនកុះករ ប្រកបទៅដោយក្តីស ប្បាយរីករាយយ៉ាងក្រៃលែង។
ពិធីឆ្លងឆ្នាំសាកលនារាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមិញនេះផងដែរ ក្នុងក្រុងកំពង់ឆ្នាំង រដ្ឋបាលខេ ត្តក៏បានរៀបចំនូវសោភ័ណភាពដ៏ស្រស់ត្រកាល រំលេចទៅដោយភ្លើងពណ៌ចម្រុះ នៅតាមសួនសារធារណៈបង្កើតបាននូវទិដ្ឋភាពដ៏ស្រស់ត្រកាលគួរជាទីមនោរម្យនាពេលរាត្រី បានធ្វើឲ្យមានការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តយ៉ាងច្រើនប្រកបទៅដោយសុខសន្តិភាព និងសុវត្ថិ ភាពយ៉ាងពេញលេញផងដែរ។
នារាត្រីនោះក៏មានសិល្បៈល្បែងល្បាំសម្ដែងជូនភ្ញៀវទស្សនាកំសាន្តនៅតាមទីសាធារណៈនានាក្នុងក្រុងកំពង់ឆ្នាំងទាំងមូលជាច្រើនកន្លែង ព្រមទាំងមានការបាញ់កាំជ្រួចដើម្បីអបអរទទួលឆ្នាំថ្មីនៅវេលាម៉ោង១ ២៖និង៥៥នាទីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ផងដែរ។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានអោយដឹងថា ភ្ញៀវជាតិនិងភ្ញៀវបរទេ សដែលបានមកដើរលេងកម្សាន្តនឹងរង់ចាំទទួលឆ្នាំថ្មី នារាត្រីថ្ងៃទី៣១ ខែធ្នូ យប់មិញនេះមានចំនួនជាង៣ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសមានចំនួន៣៧នា ក់។
ដោយឡែកនៅផ្ទះសំណាក់(ហ្គាឌិន) ស្ថិត នៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដែលភាគច្រើនភ្ញៀវបរទេសតែងតែបានចូលមកស្នាក់សម្រាកនៅទីនោះ បងស្រីជាម្ចាស់ផ្ទះសំណាក់ឈ្មោះ ផល សុភា បានអោយដឹងថា: នារាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ យប់មិញនេះដែរ ដែលជារាត្រីមួយប្រកបដោយភាពសប្បាយរីករាយពលរដ្ឋទូទាំងប្រទេសក៏ដូចជានៅក្នុងពិភពលោកទាំងមូល ត្រូវបានប្រារព្ធពិធីរង់ចាំទទួលឆ្នាំថ្មី ឆ្នាំសកលដូចគ្នានេះផងដែរ។ដោយឡែកនៅផ្ទះសំណាក់របស់បងស្រី ក៏មានភ្ញៀវបរទេសចូលមកសម្រាកស្នាក់នៅដើម្បីដើរលេងកម្សាន្តនិងរង់ចាំទទួលឆ្នាំថ្មីនារាត្រីយប់មិញមានចំនួនជាង៣០នាក់ផងដែរ។
បងស្រីបានអោយដឹងទៀតថា: ដើម្បីជាការលើកទឹកចិត្តនិងស្វាគមន៍ដល់ភ្ញៀវទាំងអស់ទាំងភ្ញៀវជាតិនិង ភ្ញៀវបរទេសដែលចូលមកសម្រាកនិងស្នាក់នៅក្នុងផ្ទះសំណាក់របស់បងស្រី និងដើម្បីចូលរួមអបអរ សាទរពិធីបុណ្យឆ្លងឆ្នាំសកល បងស្រីក៏បានចំណា យថវិកាដើម្បីរៀបចំធ្វើម្ហូបអាហារទទួលភ្ញៀវដោយ (free)និងបានទទួលទានជុំគ្នាដើម្បីបង្កើតភាពស្និទ្ធស្នាលរវាងភ្ញៀវបរទេសនិងភ្ញៀវជាតិរបស់យើងទុកជាអនុស្សាវរីយ៍។
បន្ទាប់ពីបានទទួលទានអាហារសាមគ្គីជុំគ្នារួចមកទាំងភ្ញៀវបរទេសនិងភ្ញៀវជាតិរបស់យើង ក៏បានថ្លែងអំណរគុណដល់បងស្រី ដែលជាម្ចាស់ផ្ទះសំណាក់(ហ្គាឌិន)ដែលបានបង្កើតនូវអាហារសាមគ្គីជុំគ្នារវាងភ្ញៀវបរទេសនិងភ្ញៀវជាតិរបស់យើងនេះគឺជាមោទនភាពមួយ ដែលម្ចាស់ផ្ទះសំណាក់ខាងលើនេះបានបង្កើតឱ្យមានកម្រងអនុស្សាវរីយ៍រវាងភ្ញៀវបរទេសជាមួយនឹងភ្ញៀវជាតិរបស់យើង ពិសេសធ្វើឱ្យភ្ញៀវបរទេសបានដក់ជាប់នៅក្នុងក្រអៅបេះដូងរបស់ពួកគេ នៅពេលដែលពួកគេត្រឡប់ទៅប្រទេសរបស់គេវិញ ពួកគេនឹងជួយផ្សព្វផ្សាយនូវទង្វើល្អរបស់ខ្មែរ យើងបន្តទៅដល់មិត្តភក្កិរបស់ពួកគេដើម្បីឲ្យចង់ទស្សនានៅប្រទេសកម្ពុជាពិសេសនិងប្រាសាទអង្គរវត្តរបស់របស់យើង។
បន្ទាប់មកភ្ញៀវទាំងអស់ក៏បានចេញទៅដើរលេងកម្សាន្តនៅតាមបណ្ដាសួនសាធារណៈមួយចំនួនក្នុងក្រុងកំពង់ឆ្នាំងដែលរដ្ឋបាលខេត្តបានរៀបចំពិធីទទួលអបអរសាទរឆ្នាំថ្មីឆ្នាំ២០២៥ឆ្នាំសកល ដែលនិងឈានចូលមកដល់ ថ្ងៃយប់នោះក៏មានមានពលរដ្ឋរាប់ម៉ឺននាក់ដើរលេងកម្សាន្តក្នុងក្រុងកំពង់ឆ្នាំង ផងដែរ។
ជាចុងក្រោយបងស្រីម្ចាស់ផ្ទះសំណាក់(ហ្គាឌិន )សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅទៅដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង។ ជាពិសេសសូមអរគុណដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្ត និងមន្ទីរពាក់ព័ន្ធទាំងអស់ នឹងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលបានរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយបានល្អ ជូននៅក្នុងកម្មវិធីបុណ្យឆ្លងឆ្នាំសកល ជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត៕