ព័ត៌មានជាតិ ប្រសើរណាស់ខេត្តឧត្តរមានជ័យ បន្ថែមម៉ោងបិទ-បើកច្រកទ្វារព្រំដែនអន្តរជាតិជាំ ចាប់ពីម៉ោង០៧ព្រឹក រហូតដល់ម៉ោង១០យប់ជារៀង រាល់ថ្ងៃ ដើម្បីសំរួលដល់ការឆ្លងដែន និងបង្កើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ តាមព្រំដែនកម្ពុជា-ថៃ ចេញផ្សាយបន្ថែម ថ្ងៃទី 6 ខែ Jan ឆ្នាំ 2025 9 ចែករំលែក (ខេត្តឧត្តរមានជ័យ) ÷ ប្រទេសមានសន្តិភាព មានការអភិវឌ្ឍ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល កម្ពុជា ដឹកនាំប្រទេសជាតិបានល្អ កំណើនសេដ្ឋកិច្ច មានការរីកចម្រើនទំនាក់ទំនងព្រំដែនទ្វេភាគី កម្ពុជា នឹងថៃ ចំណងមិត្តភាពរឹតតែល្អ…. នៅព្រឹកថ្ងៃទី៦ ខែមករាឆ្នាំ ២០២៥ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណ:អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម អនុផុង ស៊ុកសុំនិត អភិបាល នៃគណ:អភិបាលខេត្តសុីសាកេត ការប្រកាសដាក់បន្ថែមម៉ោងធ្វើ ការងាររបស់មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធក្នុងការបំរើសេវា និងបង្កលក្ខណ:ងាយស្រួលជូនប្រជាពលរដ្ឋខ្មែរនិងជនបរទេស នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិជាំ-សាងុាំ នេះ បន្ថែមទៀត មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធទាំងពីរភាគី( កម្ពុជា-ថៃ ) បំពេញម៉ោងធ្វើការបន្ថែមទៀតសម្រាប់មន្ត្រីសមត្ថកិច្ច ភាគី ទាំងសង់ខាង។ក្នុងពិធីសូត្រមន្តរាប់បាត្រឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំ២០២៥ នៅមាត់ច្រកទ្វារអន្តរជាតិជាំ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ។ មាន ប្រសាសន៍សំណេះសំណាលសាកសួរសុខទុក្ខ បងប្អូនមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធឈរជើងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិជាំនាឱកាសនេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណ:អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម អនុផុង ស៊ុកសុំនិត អភិបាលខេត្តស៊ីសាកេត បានបញ្ជាក់ថា: ការប្រកាសបន្ថែមម៉ោងបិទ-បើកច្រកទ្វារព្រំដែនអន្តរជាតិជាំ- សាងុាំនេះ គឺជាការជំរុញការអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពីការបន្ថែមម៉ោងបិទ-បើកច្រកទ្វារព្រំដែនអន្តរជាតិជាំ-សាងុាំ ។ ឯកឧត្តម អភិបាលខេត្តបញ្ជាក់ថា : នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ក្នុងស្រុកអន្លង់វែង នឹងត្រូវបន្ថែមម៉ោង ចេញ-ចូលឆ្លងកាត់ រហូត ដល់ ម៉ោង១០យប់ជារៀងរាល់ថ្ងៃ សំរាប់មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធធ្វើការងារបំរើសេវា និងសំរួលដល់ការធ្វើការងាររបស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ( កម្ពុជា-ថៃ ) ក៏ដូចជាការដឹកជញ្ជូនទំនិញ ផ្សេងៗ ការចេញ-ចូលពិនិត្យសុខភាពប្រជាពលរដ្ឋ និងការជួយសង្គ្រោះបន្ទាន់ ព្រមទាំងការព្យាបាលអ្នកជម្ងឺផងដែរ ។ សូមបញ្ជាក់ថា: ច្រកទ្វារព្រំដែន អន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឈមមុខ នឹងច្រកទ្វារព្រំដែនអន្តរជាតិសាងុាំ ស្ថិតក្នុងស្រុក ភូសុិង ខេត្តស៊ីសាកេត ប្រទេសថៃ ។សូមបញ្ជាក់ផងដែរថា នៅក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ កងកម្លាំងភាគីខាងកម្ពុជា យើង បានយកចិត្តទុកដាក់ បំពេញកាតព្វកិច្ចភារកិច្ច តួនាទីរបស់ខ្លួន បម្រើប្រជាពលរដ្ឋបានយ៉ាងល្អ ជាពិសេសលោក អភិបាលស្រុកអន្លង់វែង តែម្ដង បានប្រឹងប្រែងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋបានយ៉ាងល្អ ប្រសើរជារៀងរហូត៕ 9 ចែករំលែក