លោក នៃ ចារី អភិបាលរងខេត្តតុំណាងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត.. ចូលរួមបើកការដ្ឋានផ្លូវក្រាលកៅស៊ូAC ចំនួន៤ខ្សែប្រវែង ២៤៣៥ ម៉ែត្រ កម្រាស់៥០មីលីម៉ែតស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
ផ្លូវក្រាលកៅស៊ូAC ចំនួន៤ខ្សែប្រវែង ២៤៣៥ ម៉ែត្រ កម្រាស់៥០មីលីម៉ែតស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
{ខេត្តកំពង់ឆ្នាំង}÷នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ លោក នៃ ចារី អភិបាលរងខេត្តតុំណាងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមជាមួយឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង អញ្ជើញចូលរួមពិធីបើកការដ្ឋាននស្ថាបនាផ្លូវក្រាលកៅស៊ូAC ចំនួន៤ខ្សែប្រវែង ២៤៣៥ ម៉ែត្រ កម្រាស់៥០មីលីម៉ែតស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោមអធិតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញ ។
ដោយមានការអញ្ជើញចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីមន្ទីរអង្គភាពជុំវិញខេត្ត គណ:អភិបាលក្រុងកំពង់ឆ្នាំង ក្រុមប្រឹក្សាសង្កាត់ និងប្រជាពលរដ្ធក្នុងមូលដ្ឋានជាច្រើននាក់ ។
លោក នៃ ចារី អភិបាលរងខេត្តបានបញ្ជាក់ថាការជួសជុលអ៊ុតកៅស៊ូក្នុងក្រុងកំពង់ឆ្នាំង មាន៤ខ្សែ ក្នុងនោះក្នុងសង្កាត់ខ្សាម២ខ្សែប្រវែង ១៨៧០ម៉ែត សង្កាត់កំពង់ឆ្នាំងប្រវែង ៣៩០ម៉ែត និងសង្កាត់ប្អេប្រវែង១៧៥ម៉ែត គម្រោងជួសជុលផ្លូវអ៊ុតកៅស៊ូAC ទាំង៤ខ្សែនេះសរុបមានចំនួន២៤៣៥ម៉ែត កម្រាស់៥០មីលីម៉ែត្រ ទទឹង ៦ម៉ែត ចាប់ផ្តើមជួសជុលចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ និងបញ្ចប់ការជួសជុលនៅខែកុម្ភ: ឆ្នាំ២០២៥ ។
លោកបានបន្តទៀតថាការអភិវឌ្ឍអាស្រ័យប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំនូវគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែនអតីតនាយករដ្ធមន្រ្តី និងក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ កំណត់អទិភាពគន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសសម្រាប់ឆ្លើយតបទៅនិងបដិវត្តន៍ឧស្សាហកម្ម និងបរិវត្តន៍កម្មឌីជីថលនៃសេដ្ឋកិច្ចសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះនៃមធ្យោបាយដ៍សំខាន់នៃការសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានសំដែងនូវការអបសាទរជាមួយបងប្អូនប្រជាពលរដ្ឋដែលទទួលបានសមទ្ធិផលថ្មីនេះ និងពាំនាំនូវបណ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតតែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់ពេលវេលា ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ការស្ថាបនាផ្លូវទាំង៤ខ្សែនេះឡើង គឺបានផ្ដល់ផលប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ងាយស្រួលក្នុងការធ្វើដំណើរ ដឹកជញ្ជូនកសិផលផ្សេងៗ ចូលទៅទីផ្សារផងដែរ។ ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាអធ្យាស្រ័យយោគយល់ នៅក្នុងអំឡុងពេលសាងសង់ផ្លូវនេះដោយការរំខានណាមួយ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋផងដែរថា បន្ទាប់ពីផ្លូវបានសាងសង់រួច សូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ចូលរួមចំណែកថែទាំផ្លូវទាំងនេះផង ជាពិសេសការដឹកជញ្ជូន សូមកុំដឹកឲ្យលើសទម្ងន់ខ្លាំងពេក ព្រោះអាចធ្វើឲ្យផ្លូវនេះឆាប់ខូច។ ម្យ៉ាងទៀត ពេលបានផ្លូវល្អហើយ សូមមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបើកបរ ជៀសវាងការគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ពិសេសសូមកុំបើកបរក្នុងស្ថានភាពស្រវឹងហើយ ត្រូវបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕