ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ ជាមួយឯកឧត្តម គុយ សុផល ទេសរដ្ឋ មន្ត្រីរដ្ឋមន្ត្រីបរមរាជវាំង ចុះចែកបាន សម្គាល់ម្ចាស់អចលនវត្ថុនិងសំណេះសំណាលជាមួយពលរដ្ឋ ១២៨៨គ្រួសារ..
{ខេត្តកំពង់ឆ្នាំង}÷ ប្រជាពលរដ្ឋរីករាយសប្បាយចិត្ត ដែលបានទទួល បានសម្គាល់អចលនៈវត្ថុ ស្របច្បាប់ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នេះ។
ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្រោមអធិបតីភាព សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អមដំណើរដោយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ តុង នារី និងមន្ត្រីរាជការ ជុំវិញខេត្ត អភិបាលស្រុកបរិបូណ៌ លោកមេឃុំ លោកមេភូមិ មន្ត្រីរាជការ ចូលរួមជាច្រើនកោះករ។
ពិធីប្រគល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ
ចំនួន ១ ៨៦០ បណ្ណ ជូនប្រជាពលរដ្ឋចំនួន ១២៨៨ គ្រួសារ នៅភូមិចំនួន៤ ក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ក្រោមអធិបតីភាព សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។
នៅក្នុងឱកាសនោះ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានផ្ដាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋពេលដែលបានប័ណ្ណសំគាល់ អចលនៈវត្ថុនេះហើយសូមថែរក្សាទុកដាក់ឲ្យបានសមរម្យឲ្យបានល្អ។
ឯកឧត្តមបន្តទៀតថា សូមបងប្អូនប្រជាពលរដ្ឋខែនេះគឺជាខែធ្លាក់ខ្យល់សូមបងប្អូនត្រូវមានការប្រុងប្រយ័ត្ន ចំពោះ អគ្គីភ័យងាយរងគ្រោះនិងឆាប់ឆេះ ព្រៃ ផ្ទះសម្បែង ហើយឱកាសចូលឆ្នាំចិនខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាឲ្យបាននៅសណ្ដាប់ធ្នាប់របៀបរៀបរយជាពិសេសប្រយ័ត្នភ្លើងទៀន៕