ព័ត៌មានជាតិ លោក ប៊ុត សំណាង និងអ្នកស្រី ណឹម ចាន់ថន សូមសំណូមពរ និងសូមអង្វរ ដល់ថ្នាក់ឃុំកំពង់ត្រឡាច រដ្ឋបាលស្រុកកំពង់ត្រឡាច និង រដ្ឋបាល ខេត្តកំពង់ឆ្នាំង ជួយសម្រសសម្រួលដីមួយកន្លែងកុំអាលចាក់ដីលុបសិនសុំចរចាដោះស្រាយសិន ចេញផ្សាយបន្ថែម ថ្ងៃទី 21 ខែ Jan ឆ្នាំ 2025 8 ចែករំលែក {ខេត្តកំពង់ឆ្នាំង}÷លោក ប៊ុត សំណាង និងអ្នកស្រី ណឹម ចាន់ថន សូមសំណូមពរនិងសូមអង្វរ ដល់ថ្នាក់ឃុំកំពង់ត្រឡាច រដ្ឋបាលស្រុកកំពង់ត្រឡាច និង រដ្ឋបាល ខេត្តកំពង់ឆ្នាំង ជួយសម្រស សម្រួល ដីមួយកន្លែង ដែលអាស្រ័យផលយូរឆ្នាំមកហើយ គឺ មានដីស្រែប្រាំង និងស្រះទឹក សម្រាប់ស្រោចដល់ស្រូវរដូវប្រាំង របស់ពួកគាត់និងប្រជាពលរដ្ឋផ្សេងទៀត ជាច្រើនគ្រួសារ។ទីតាំងដីខាងលើស្ថិតនៅខាងក្រោយសាលាឃុំកំពុងត្រឡាច បែរខាងជើងខាងជើង សាលាឃុំប្រហែល៣០០ម៉ែត្រ ដែលមានធ្វើផ្លូវថ្មី ពីរទីតាំងដីឡូរបស់ លោក( ស្លេស )ផ្លូវបុកមកជាប់សាលាឃុំកំពង់ត្រឡាច។ពីរនាក់ប្ដីប្រពន្ធលោក ប៊ុត សុំណាង នឹងអ្នកស្រី ណឹម ចាន់ថន ដែលមានសមាជិកច្រើនបានសំណូមពរ សូមឲ្យអាជ្ញាធរស្រុក និងអាជ្ញាធរខេត្ត ជួយអន្តរាគមន៍ ពន្យារក្នុងការចាក់ដី ចូលដីដែលគាត់កំពុងអាស្រ័យផល ជាយូរឆ្នាំមកហើយនោះសិន ហើយស្រែប្រាំងរបស់គាត់ត្រូវការទឹកស្រះសម្រាបស្រោច ។បញ្ជាក់ មុនរដ្ឋបាលឃុំកំពង់ត្រឡាច ចាក់ដីគម្រោងធ្វើសាលប្រជុំបក្សឃុំនោះ គួរតែ មានដំណោះស្រាយជាមួយពួកគាត់ជាម្ចាស់ដីអាស្រ័យផលយូរឆ្នាំសិន ហើយគួរតែមានការដោះស្រាយ ជាលាយលក្ខអក្សរ ឲ្យបានច្បាស់លាស់សិន។ក្នុងករណីនេះ លោក កុយ ញ៉ាន មេឃុំកំពង់ត្រឡាចបានឱ្យអង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងដឹង នៅតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នេះថា ចំណុចទីតាំងដីខាងលើនោះ ពិតជាចាក់ដើម្បីធ្វើ សាលប្រជុំ របស់បក្សឃុំ ពិតប្រាកដមែន ព្រោះដីនោះ គឺជាដីរបស់រដ្ឋ បើភាគីណា មិនសុខចិត្ត យកឯកសារ មកផ្ទៀងផ្ទាត់។ហើយលោកបន្តទៀតថា នៅថ្ងៃស្អែកថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥ លោក វ៉ន ស៊ីផា អភិបាល នៃគណៈអភិបាល ស្រុកកំពុងត្រឡាច និងចេញលិខិតកោះអញ្ជើញភាគីទាំងសងខាង ដើម្បីចូលរួមប្រជុំ ក្នុងករណីដីខាងលើនេះហើយ នៅសាលប្រជុំ បក្សស្រុកកំពង់ត្រឡាច។លោក ប៊ុត សំណាង និងអ្នកស្រី ណឹម ចាន់ថន មិនខឹងសម្បារ និងអាជ្ញាធរឃុំ អាជ្ញាធរស្រុក អាជ្ញាធរខេត្តទេ។ ក្នុងការអភិវឌ្ឍន៍ យកដីរបស់គាត់ ដែលអាស្រ័យផលយូរឆ្នាំ ទៅធ្វើសាលប្រជុំ ឬទៅធ្វើអ្វីមួយដើម្បីរដ្ឋ តែត្រូវសួរនាំនិងដោះស្រាយបញ្ចប់ជាមួយគាត់សិន។ គួរតែអាណិតដល់ពួកគាត់ទុកឲ្យគាត់ខ្លះដើម្បីថ្ងៃអនាគតសម្រាប់កូនចៅព្រោះគាត់មានសមាជិកច្រើន។គាត់ក៏សូមអរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច កន្លងមកដែលបង្កលក្ខណៈងាយស្រួលក្នុងកិច្ចការការងារ ឯកសារគតិយសផ្សេងៗដែលពួកគាត់ទៅពឹងពាក់ ឲ្យរដ្ឋបាលឃុំ ស្រុកជួយនោះ។សូមបញ្ជាក់ផងដែរថា លោក កុយ ញ៉ាន មេឃុំកំពង់ត្រឡាច តាំងតែពីលោក មកកាន់តំណែងជាមេឃុំមក លោកតែងតែដឹកនាំកិច្ចការការងារបម្រើប្រជាពលរដ្ឋ បានល្អណាស់។ លោកតែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ លោកតែងតែធ្វើការបែបរដ្ឋបាល បែបច្បាស់លាស់ ប្រជាពលរដ្ឋតែងតែគោរពស្រឡាញ់។ករណីនេះ បើតាមអ្នកដឹងហេតុការណ៍ និងអ្នក មានបទពិសោធន៍ផ្នែកសម្រស់សម្រួលក្នុងសង្គម បានឲ្យដឹងថា បើសិនអាជ្ញាធរ និងភាគី ប្ដី ប្រពន្ធ ចេះ សម្រស់សម្រួល យោគយល់គ្នា ដោះស្រាយគោលនយោបាយឈ្នះឈ្នះប្រាកដជាល្អទាំងសងខាង។អរគុណសន្តិភាព អរគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលរកសន្តិភាព ជូនកម្ពុជាបានល្អដូចសព្វថ្ងៃ៕ 8 ចែករំលែក