អស្ចារ្យណាស់ សូមអបអរសាទរ “ខេត្តកំពង់ឆ្នាំងស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក”
{ខេត្តកំពង់ឆ្នាំង}÷ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញប្រកាសជាផ្លូវការ “កំពង់ឆ្នាំងស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក”។
យុទ្ធនាការ «កំពង់ឆ្នាំងស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ សម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក » បានអនុវត្តយ៉ាងសកម្មនៅទូទាំងខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារក្រសួងបរិស្ថាន ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងគ្រប៉ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កម្មករ និយោជិត អាជីវករ បុគ្គលិកវិស័យឯកជន យុវជនស្ម័គ្រចិត្ត និងគ្រប់តួអង្គពាក់ព័ន្ធ។
អ្វីដែលខេត្តកំពង់ឆ្នាំងទទួលបានចំណាត់ថ្នាក់លេខ១ ជាខេត្ត គ្មានសំរាម និងស្បោងប៉ាស្ទិច ទាំងអស់នេះ ក៏ ដោយសារ មានការប្រឹងប្រែងខិតខំ ពីបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ សិក្សា នុសិស្ស ថ្នាក់ដឹកនាំខេត្ត គ្រប់ជាន់ថ្នាក់។ ជាពិសេសដោយមានការប្រឹងប្រែងយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង លោកប្រធានមន្ទីរបរិស្ថានខេត្តនិងមន្ទីរផ្សេងៗទៀត ដែលបានចូលរួមយ៉ាងស្រស់ៗបំផុតកន្លងមក៕