របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

សូមកោតសរសើរ.! ពិតជាអស្ចារ្យណាស់.! គំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម បណ្ឌិត ហុឺ វីរៈ ..នំក្រឡាន របស់អ្នកភូមិនៅតំបន់លង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

0

{ខេត្តកំពង់ឆ្នាំង}÷ ប្រទេសមានសន្តិភាព មានការអភិវឌ្ឍ ប្រជាពលរដ្ឋ មានអាកាសក្នុងការផលិតនំក្រឡាន គឺជានំមួយប្រភេទ ដែលគេយកអង្ករដំណើប និងគ្រឿងផ្សំដទៃទៀតច្រកក្នុងបំពង់ប្ញស្សី ហើយយកទៅដុតឱ្យឆ្អិន រួចសកសំបកឫស្សីផ្នែកខាងក្រៅចេញ ទុកតែសំបកឫស្សីមួយផ្នែកខាងក្នុងប៉ុណ្ណោះសម្រាប់រក្សាសាច់នំ។

នំក្រឡាន ជានំដែលពេញនិយមជាទូទៅសម្រាប់ប្រជាជនខ្មែរ ដោយតែងតែឃើញមានធ្វើ និងដាក់លក់ជាហូរហែតាមដងផ្លូវ ក្នុងតំបន់មួយចំនួននៃប្រទេសកម្ពុជា ពោលគឺខេត្តសៀមរាប និងខេត្តក្រចេះជាដើម។

ដោយឡែកនៅក្នុងតំបន់ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ស្ថិតនៅភូមិបឹងកុក ឃុំលង្វែក ក៏មានគ្រួសារមួយចំនួនបន្តទំនៀមនៃការធ្វើនំក្រឡានសម្រាប់បរិភោគ និងសម្រាប់លក់ដូរលើទីផ្សារជាច្រើនផងដែរ។ នំក្រឡាន មិនត្រឹមតែជាចំណីអាហារតែប៉ុណ្ណោះទេ ប៉ុន្តែនៅតំបន់ខេត្តសៀមរាប អ្នកស្រុកមានទំនៀមទម្លាប់បែបសាសនា ដែលហៅថា “ពិធីប្លុងក្រឡាន”។ ពិធីប្លុងក្រឡាននេះ ប្រារព្ធធ្វើឡើងក្នុងខែបុស្ស បន្ទាប់ពីច្រូតកាត់រួចរាល់អស់ហើយ។ ពិធីនេះពាក់ព័ន្ធនឹងការឧទ្ទិសមគ្គផល ការដឹងគុណទៅដល់ភោគផលកសិកម្ម ជាពិសេសដំណាំស្រូវ ដែលអ្នកស្រុកទទួលបាន រួចគេយកមួយចំណែកធ្វើជានំក្រឡាន សម្រាប់ប្រគេនជាគ្រឿងទេយ្យទានទៅព្រះសង្ឃ និងប្រារព្ធធ្វើបុណ្យតាមប្រពៃណីខ្មែរ។

ដោយមើលឃើញពីសក្តានុពល នៃចំណីអាហារមួយប្រភេទនេះ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង បានផ្តួចផ្តើមគំនិតរៀបចំគ្រួសារ ដែលធ្វើនំក្រឡាន ក្នុងឃុំលង្វែកនោះឱ្យក្លាយទៅជាសហគមន៍មួយ សម្រាប់ផ្គត់ផ្គង់នំក្រឡានលើទីផ្សារ ក៏ដូចជាការបង្កើតឱ្យមានឡើងនូវអត្តសញ្ញាណមួយសម្រាប់ភូមិស្រុក ពោលគឺ “ភូមិមួយ ផលិតផលមួយ”។ ម្យ៉ាងវិញទៀត ដោយស្រុកកំពង់ត្រឡាចជាតំបន់ទេសចរណ៍ស្រាប់ ក៏អាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យមកទស្សនាអំពីរបៀបធ្វើនំក្រឡានខ្មែរ និងសិក្សាស្វែងយល់ពីជីវភាពរស់នៅ ការប្រកបមុខរបរចិញ្ចឹមជីវិតរបស់អ្នកស្រុកផងដែរ។ ជាមួយ គ្នា នោះ ដែរ ឯកឧត្ដម បណ្ឌិត ក៏ បាន ស្នើសុំ ឱ្យ នាយ កដ្ឋាន ភាពយន្ត និង ផ្សព្វផ្សាយ វប្បធម៌ នៃ ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ ចុះមក ផ្តិត យក រូប ភាព និង ចងក្រង ជាវីដេអូ ឯកសារ សម្រាប់ ផ្សព្វផ្សាយ ទៅ ដល់ សាធារណជន ភ្ញៀវ ទេសចរណ៍ ជាតិ និង អន្តរជាតិ បាន ទស្សនា និង យល់ ដឹង បន្ថែម ។ ឆ្លៀត ក្នុង ឱកាស នេះ ឯក ឧត្ដម បណ្ឌិត សូម កោត សរសើរ និង ថ្លែង អំណរគុណ ចំពោះ នាយកដ្ឋាន ភាពយន្ត និង ផ្សព្វផ្សាយ វប្បធម៌ ដែល បាន សម្របសម្រួល មន្ត្រី ជំនាញ និង ចំណាយ ពេល វេលា ចុះមក រៀបចំ ផ្តិត យក រូប ភាព និង វីដេអូ ទាក់ទង នឹង ការ ធ្វើ នំក្រឡាននេះ៕ អត្ថបទខ្លឹមសារ និងរូបភាព ដកស្រង់ពី channel រដ្ឋបាលស្រុកកំពង់ត្រឡាច..

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.