របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង ផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៨៨៥ប័ណ្ណ ជូនពលរដ្ឋចំនួន ៣០២៦គ្រួសារក្នុងឃុំពោធិ៍

7

{ខេត្តកំពង់ឆ្នាំង}÷ ប្រទេសមានសន្តិភាព មានការអភិវឌ្ឍ ភាពច្បាស់លាស់ និងភាពត្រឹមត្រូវ លុបបំបាត់បញ្ហាការទំនាស់ដីធ្លី នៅតាមមូលដ្ឋានស្រុកនីមួយៗ ខេត្តនីមួយៗ ប្រជាពលរដ្ឋត្រូវបានទទួល វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ..!! ជាក់ស្តែង នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលមូលដ្ឋានខេត្តកំពង់ឆ្នាំង និងគណៈប្រតិភូអមដំណើរ ដែលបាន អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជា- ពលរដ្ឋ ចំនួន ៦ភូមិ សរុបចំនួន ៥ ៨៨៥បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៣ ០២៦គ្រួសារ ស្ថិតក្នុង ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អ- លោកឧត្តមសេនីយ៍ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត គណៈអភិបាល ក្រុង ស្រុក លោកតា លោកយាយ ពុកម៉ែ បងប្អូន និងសមាជិក សមាជិកា ប្រកបដោយភាពអធិកអធមក្រៃលែងនាឱកាសនេះ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
(របបប៉ុល ពត ពីឆ្នាំ១៩៧៥ ដល់១៩៧៩) កម្មសិទ្ធិឯកជនលើដីធ្លី ត្រូវបានគេលុបបំបាត់ ហើយ ឯកសារទាក់ទងនឹងការកាន់កាប់ដីធ្លី ត្រូវបានគេបំផ្លាញចោលទាំងអស់ គ្មានទេការកាន់កាប់ដីធ្លីជា លក្ខណៈឯកជន ព្រមទាំងបានបំបិតសិទ្ធិ សេរីភាពគ្រប់បែបយ៉ាង ហើយធ្វើទារណ្ឌកម្ម កាប់សម្លាប់ ប្រជាពលរដ្ឋយ៉ាងសាហាវព្រៃផ្សៃបំផុត។ របបប៉ុល ពត បានបំបាត់ចោលទីក្រុង ទីប្រជុំជន បង្ខំប្រជាជន រាប់លាននាក់ឱ្យចាកចោល ផ្ទះសម្បែងទ្រព្យសម្បត្តិរបស់ខ្លួន ទៅនៅទីជនបទ “នៅរួមហូបរួម ក្នុង សភាពលំបាកតោកយ៉ាកវិនាសហិនហោចយ៉ាងវេទនាបំផុត និងបង្ខំប្រជាជនឱ្យធ្វើពលកម្មយ៉ាង ធ្ងន់ធ្ងរដូចទាសករ។

ជាក់ស្តែងការប្រារព្ធពិធី “ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ជូនដល់បងប្អូនប្រជាពលរដ្ឋឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង” នាពេលនេះ គឺជាផ្នែកមួយក្នុងចំណោមកិច្ចការជាច្រើនរបស់រាជរដ្ឋាភិបាលដែលបង្ហាញពីការយកចិត្ត។

គួរបញ្ជាក់ផងដែរថា ចំពោះការវាស់វែងដីធ្លីក្នុងខេត្តកំពង់ឆ្នាំងនឹងត្រូវវាស់បញ្ចប់នៅក្នុងខែ មីនា ឆ្នាំ២០២៥ខាងមុខនេះ ដែលត្រូវវាស់វែងបង្ហើយចំនួន ៣២ ៣៧៥ក្បាលដីទៀត ស្មើនឹង ៥% នៃចំនួនក្បាលដីសរុប។ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ថ្មីៗនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថាសូមឱ្យក្រុមការងារចុះ ពិនិត្យមើលប្រឡាយទឹក ស្តារប្រឡាយទឹក កុំឱ្យប្រជាពលរដ្ឋប្រឈមនឹងគ្រោះរាំងស្ងួត។
បងប្អូនប្រជាពលរដ្ឋ រីករាយសប្បាយចិត្ត ដែលបានទទួលបណ្ណកម្មសិទ្ធិ ដីធ្លី របស់ពួកគាត់ ដើម្បីយកទៅរក្សាទុក និងដើម្បីកុំឲ្យមានមតិលសង្ស័យ ភាពមិនច្បាស់លាស់ កាត់បន្ថយការ ការឈ្លោះប្រកែកព្រំដីនិងវិវាទពាក់ព័ន្ធដីធ្លីផ្សេងៗពាក់ព័ន្ធបញ្ហាដីធ្លីព្រំជាប់គ្នា៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.