ព័ត៌មានជាតិ លោក ឈួន ចាន់ណា នឹងលោក ឈុន សុគុម្ភៈ អនុប្រធានមន្ទី ដ.ន.ស.ស. ខេត្តបិទផ្សាយជាសាធារណៈនៃឯកសារការវិនិច្ឆ័យ ភូមិពារាជ្យ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ចេញផ្សាយបន្ថែម ថ្ងៃទី 23 ខែ Jan ឆ្នាំ 2025 3 ចែករំលែក {ខេត្តកំពង់ឆ្នាំង}÷នាព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ លោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ រួមជាមួយលោក ឈុន សុគុម្ភៈ អនុប្រធានមន្ទី ដ.ន.ស.ស. ខេត្ដ បានចូលរួមជាគណៈអធិបតីក្នុងកម្មវិធីបិទផ្សាយជាសាធារណៈនៃឯកសារការវិនិច្ឆ័យ ភូមិពារាជ្យ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីអង្គភាពជុំវិញខេត្ដ កងកម្លាំងទាំងបី ការិយាល័យអង្គភាពជុំវិញស្រុក អាជ្ញាធរឃុំ មេភូមិ ចាស់ព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋម្ចាស់ដី សរុបចំនួន ១១២ រូប។សកម្មភាព និងរូបភាពបែបនេះ សបញ្ជាក់ឲ្យឃើញថា មន្ត្រីរាជការ អាជ្ញាធរ មានសមត្ថកិច្ច បានយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំងបំផុត។ជាពិសេស លោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ តែងតែ .ដឹងសុខ .ដឹងទុក្ខ. របស់ប្រជាពលរដ្ឋ។ លោកតែងតែគិតគូរ ពីបញ្ហា ដែលប្រជាពលរដ្ឋត្រូវការ ដូចជាឯកសារ គតិយុទ្ធផ្សេងៗ.ឯកសារដីធ្លី ផ្សេងៗ. និងចំណេះយល់ផ្សេងៗ លោកតែងតែពន្យល់ ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់លោក៕ 3 ចែករំលែក