ព័ត៌មានជាតិ ដុំដែកជាច្រើនដុំ បានធ្លាក់ចំមកលើដំបូលផ្ទះប្រជាពលរដ្ឋ ដោយពុំ ដឹងថា មកពី ភពផ្កាយ ឬមកពីណាឲ្យប្រាកដ បណ្ដាលឲ្យផ្ទះពលរដ្ឋរងការខូចខាតនៅសង្កាត់ចោមចៅ៣.. ចេញផ្សាយបន្ថែម ថ្ងៃទី 31 ខែ Jan ឆ្នាំ 2025 20 ចែករំលែក (ភ្នំពេញ)៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ឲ្យតែយ៉ាងនេះទៅប្រជាពលរដ្ឋមានការភ័យខ្លាចខ្លាំងណាស់។ ដែក៣ដុំធំៗបានហោះធ្លាក់ទៅលើផ្ទះប្រជាពលរដ្ឋបង្កការខូចខាតចំនួន៣ខ្នង និងបណ្ដាលអោយមនុស្សម្នាក់រងរបួសស្រាល ព្រមទាំងបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែពុំមាននរណាបានដឹងថា ដុំដែកខាងលើនោះជាដែកអ្វីនោះទេ ហើយពេលធ្លាក់លើផ្ទះប្រជាពលរដ្ឋនោះមានសម្លេងលាន់ដូចគ្រាប់ផ្លោង ។ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ផ្ទះដែលរងគ្រោះទី១មានម្ចាស់ឈ្មោះ ញ៉ែម ម៉ាច ភេទស្រី អាយុ៣៧ឆ្នាំ ទី២,ឈ្មោះនន់ ណី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់អីវាន់ចាបហួយ ទី៣,ឈ្មោះ សន ឬទ្ធី ភេទប្រុស អាយុ៤០ឆ្នាំមុខរបរកម្មកររោងចក្រ ឈ្មោះ វ៉ាត ហឿប ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ្ម្មការិនីរោងចក្រ រងរបួសជើងស្រាល ស្នាក់នៅបន្ទប់លេខ៣ ជាន់ទី៣ផ្ទះជួលកើតហេតុខាងលើ ។នៅមុនពេលកើតហេតុ ខណៈពួកគាត់ខ្លះកំពុងស្ថិតនៅក្នុងផ្ទះ និងខ្លះទៀតកំពុងធ្វើការលក់ដូរ ស្រាប់តែមានដុំដែកខាងលើមិនដឹងជាហោះមកពីទីកន្កែងណាធ្លាក់លើផ្ទះពួកគាត់និងធ្លាក់លើផ្លូវរួចខ្ទាតបុកចូលផ្ទះគាត់តែម្ដង ។ខណៈនោះសម្លេងធ្លាក់លាន់សូចដូចផ្ទុះគ្រាប់ផ្លោងគួរអោយភ័យខ្លាចខ្លាំងណាស់ ហើយបានបណ្ដាលអោយផ្ទះខ្លះខូចខាតដំបូល និងធ្លុះធ្លាយជញ្ជាំងថ្ម ធ្លុះធ្លាយប្លង់សេ ព្រមទាំងទ្វារនិងខូចខាតអីវាន់ចាបហួយផងដែរ ។ប្រជាពលរដ្ឋ ប្រជាពលរដ្ឋនៅចំណុចខាងលើ បាននិយាយបន្តទៀតថា មុនពេលកើតហេតុនោះគាត់ពុំបានដឹងថាដុំដែកនោះគឺជាបំណែកអ្វីមួយនោះទេ ហើយក្នុង១ដុំៗទម្ងន់រាប់សិបគីឡូក្រាម ពួកគាត់សង្ស័យថា ជាបណែកដែលផ្ទុះវត្ថុអ្វីមួយនៅឃ្លាំងណាមួយនៅតំបន់នោះ ហើយពួកគាត់ស្នើរសុំអោយអាជ្ញាធរមានសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវរកប្រភពដុំដែកនោះ ដើម្បីឲ្យចេញមុខមកទទួលខុសត្រូវជាមួយពួកគាត់ផង ។តែមហាជន បានលើកឡើងថា នឹងជឿជាក់យ៉ាងមុតមាំ ទៅលើអាជ្ញាធរ មានសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ នៅរាជធានីភ្នំពេញ ប្រាកដជាស្រាវជ្រាវ រកឃើញជាក់ជាមិនខាន៕ 20 ចែករំលែក