ព័ត៌មានជាតិ តាំងខ្លួនព្រះនាម ជា (ព្រះនាង ទេវី )ស្នងរូប គឺ ឧកញ៉ា ល្បីលក់ឡេ អនឡាញខាងបំពុលសង្គម បានផ្ដិតមេដៃទទួលកំហុសរបស់ខ្លួនហើយ.. ចេញផ្សាយបន្ថែម ថ្ងៃទី 5 ខែ Feb ឆ្នាំ 2025 0 ចែករំលែក (ភ្នំពេញ)៖ ឧកញ៉ាលក់ឡេតាមអនឡាញល្បីខាងបំពុលសង្គម ឃើញថាដិតមេដៃទទួលកំហុសចំពោះមុខសមត្ថកិច្ចហើយ។កន្លងមក បន្ទាប់ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya បានបញ្ចេញសកម្មភាពនានា ក្រោមទម្រង់ជាការសម្តែង ការអត្ថាធិប្បាយ និងការផ្សព្វផ្សាយសកម្មភាពក្នុងបណ្តាញសង្គមដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជាពិសេស ប៉ះពាល់ ដល់និមិត្តរូប ព្រះនាងឥន្ទ្រទេវី ជាទីគោរពសក្ការៈ និងបុព្វបុរសផ្សេងទៀតរបស់ជាតិ។ ពេលនេះ តំណាងស្ថាប័នពាក់ព័ន្ធបានណែនាំឱ្យ៊បញ្ឈប់សកម្មភាពទាំងឡាយ ដែលប៉ះពាល់ដល់ប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌ ប្រពៃណី ជំនឿសាសនា អត្តសញ្ញាណរបស់ជាតិ និងប្រជាជន ព្រមទាំងទម្រង់នៃការស្លៀកពាក់ក្នុងពេលផ្សាយផ្ទាល់ជាសាធារណៈ ដែលប៉ះពាល់ដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីហើយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលអង្គភាព robaykarthmey.com ទទួលបាននៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។បើតាមសេចក្តីជូនដំណឹងថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង០៩:០០នាទីព្រឹក នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំកិច្ចប្រជុំ ណែនាំមួយ ដោយមានការចូលរួមពីតំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងសមាគមឧកញ៉ាកម្ពុជា និងតំណាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីអប់រំណែនាំដល់ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya អំពីសកម្មភាពនានា ក្រោមទម្រង់ជាការសម្តែង ការអត្ថាធិប្បាយ និងការផ្សព្វផ្សាយសកម្មភាពទាំងនេះ ក្នុងបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជាពិសេស ប៉ះពាល់ ដល់និមិត្តរូប ព្រះនាងឥន្ទ្រទេវី ជាទីគោរពសក្ការៈ និងបុព្វបុរសផ្សេងទៀតរបស់ជាតិ។នៅក្នុងកិច្ចប្រជុំនេះ ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya បានទទួលស្គាល់កំហុស ទទួលយកការណែនាំ និងបានផ្តិត មេដៃលើកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងនេះ និងយល់ព្រមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ក្នុងករណីនៅតែបន្តសកម្មភាពទាំងនេះនាពេលខាងមុខ។ សាមីខ្លួនក៏បានសន្យាផងដែរ ថានឹងរៀបចំ ជាវីដេអូឃ្លីបសុំទោសជាសាធារណៈ ទទួលស្គាល់កំហុសដែលបានប្រព្រឹត្តខុសឆ្គង និងសន្យាមិនធ្វើ សកម្មភាពបែបនេះទៀតទេ។ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបន្តអំពាវនាវផងដែរដល់គ្រប់មជ្ឈដ្ឋានទាំងអស់ សូមចៀសវាង នូវសកម្មភាពទាំងឡាយដែលបង្កផលប៉ះពាល់ដល់តម្លៃសិល្បៈវប្បធម៌ ប្រពៃណី មរតកដ៏មានតម្លៃ និងជាអត្តសញ្ញាណជាតិនិងប្រជាជន និងសូមចូលរួមទាំងអស់គ្នា ក្នុងកិច្ចការថែរក្សា ការពារ និងលើក តម្កើងវប្បធម៌ជាតិឱ្យបានគង់វង្ស រុងរឿងតទៅមុខ។មហាជនពលរដ្ឋខ្មែរ ទូទាំងប្រទេស និងក្រៅប្រទេស គាំទ្រចំណាត់ការរបស់ក្រសួងមានសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ដែលមានចំណាត់ការ ទៅលើ ឧកញ៉ា រកសុី លក់ឡេ ពូកែខាងប្រើវោហារ កាយវិកា សំឡេង បង្កើតបញ្ហា បំពុលសង្គម រូបនេះយ៉ាងខ្លាំងបំផុតខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៖ 0 ចែករំលែក