លោក កុយ ញ៉ាណបានឲ្យដឹងថាប្រជាពលរដ្ឋមួយគ្រួសារមានសមាជិក១២នាក់ ហើយថា៧ នាក់ មិនទាន់មានឯកសារ ពេលនេះ លោកមេភូមិ បានចុះធ្វើរបាយការណ៍ រាយការណ៍ទៅស្រុកហើយ
{ខេត្តកំពង់ឆ្នាំង}÷នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះលោក កុយ ញ៉ាណ មេឃុំកំពង់ត្រឡាច បានបញ្ជាក់ តាមទូរស័ព្ទ ប្រាប់មកដល់អង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំឲ្យដឹងថា ករណីថាប្រជាពលរដ្ឋមួយគ្រួសារមានសមាជិកទាំងអស់សរុប១២នាក់ មានចំនួន៧ នាក់ មិនមានឯកសារ អត្រាកុលដ្ឋាន សំបុត្របញ្ជាក់កំណើត នោះ លោកបន្តថាចាត់ឱ្យមេភូមិទៅដល់ផ្ទះប្រជាពលរដ្ឋ និងធ្វើរបាយការណ៍ជូនទៅរដ្ឋបាលស្រុក ហើយ នៅព្រឹកថ្ងៃនេះ។
ហើយលោកបន្តទៀតថា កន្លងមកសៀវភៅគ្រួសារ ប្រជាពលរដ្ឋ មួយគ្រួសារមានសមាជិក១២នាក់នោះ មាន ក៏ ប៉ុន្តែ ត្រូវបានខូចខាតដោយសារ ការទុកដាក់មិនមានការប្រុងប្រយ័ត្ន ត្រូវទឹកភ្លៀងខូចខាត។ ហើយលោកបន្តទៀតថា អត់អីពិបាកទេ បើសិនខូចខាតបាត់ឈ្មោះសមាជិកគ្រួសារណាមួយសូមឲ្យទៅចម្លងនៅសាលាស្រុក ទៅ រួចជាស្រេចហើយ។
ករណីនេះដែរ នៅព្រឹកថ្ងៃដដែល នេះ លោក សាយ ប៊ុថេង អភិបាលរងស្រុកកំពង់ត្រឡាច ដែលទើបនឹងកាន់តំណែងថ្មី បានបញ្ជាក់តាមទូរស័ព្ទមក ដល់អង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំថា លោកកំពុងតែចាត់ចែង ធ្វើកិច្ចការនេះហើយ ហើយ លោកបន្តទៀតថា ករណីទាំងអស់នេះ លោកមេភូមិ ត្រូវតែប្រឹងប្រែងយកចិត្តទុកដាក់ មើលពលរដ្ឋនៅក្នុងមូលដ្ឋាន បើពលរដ្ឋខ្វះខាត ឯកសារណាមួយឬឯកសារខូច យ៉ាងណា.. លោកមេភូមិ រាយការណ៍មកថ្នាក់លើដើម្បីធ្វើឯកសារ ឲ្យបានត្រឹមត្រូវជូនពលរដ្ឋ។
ដូច្នេះ អង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំ ស្នើដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទទួលឯកសារ ឯកសារសម្រាប់សម្គាល់ខ្លួន អត្តសញ្ជាណ្ណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សេចក្តីចម្លងសំបុត្រកំណើត ប្លង់ដី ប្លង់ផ្ទះ ឯកសាររថយន្ត ឯកសារម៉ូតូ ឯកសារអ្វីមួយដែលសំខាន់..សូមទុកដាក់ឲ្យមានរបៀបរៀបរយ និងសុវត្ថិភាព ឱ្យបានល្អ។
ហើយបើមានការខូចខាតនិងបាត់បង់ឆាប់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីអាជ្ញាធរជួយសម្រួលចម្លងថ្មីជូន។ អត្ថបទដោយលោក សុត ប៊ុន ធីម ចាងហ្វាងការផ្សាយរបស់គេហទំព័រ(របាយការណ៍ថ្មី)…