របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

Update:ច្បាស់ការហើយ លោក ហឿង វឿន លោក មាស ភារម្យ ដកបញ្ឈរជើងហើយ.. ចាប់ដោយបរិបូណ៌រឿងនេះ…

19

{រាជធានីភ្នំពេញ}÷ច្បាស់ការហើយ លោក ហឿង វឿន នឹងអធិការរងខណ្ឌសែនសុខ ដែលប្រើពាក្យសម្តីមិនសមរម្យដាក់ លោកបណ្ឌិតសភាចារ្យ សុខ ទូច និង លោក មាស ភារម្យ នគរបាលការិយាល័យតម្រួតបញ្ជាដែលរុញលោកបណ្ឌិត ត្រូវបានបញ្ឈរជើង។

នេះជាគំរូមួយ ទៅដល់បងៗសមត្ថកិច្ចនគរបាលគ្រប់ផ្នែកគ្រប់ផែន…គ្រប់ការិយាល័យ..ទាំងអស់ ទូទាំងប្រទេសកម្ពុជា..សូមយកច្បាប់មកអនុវត្ត ឲ្យបានត្រឹមត្រូវ…។សូមឲ្យមានសីលធម៌..សុជីវធម៌..គុណធម៌វិជ្ជាជីវៈ ជានគរបាលជាតិពិតប្រាកដ..សូមកុំធ្វើប្រហែសឲ្យសោះ។
ព្រោះថា យើងចូលធ្វើមន្ត្រី របស់រដ្ឋ.. យើងជាខ្ញុំបម្រើប្រជាពលរដ្ឋ..យើងជាសមត្ថកិច្ច រក្សាសុខ សន្តិភាពជូនប្រជាពលរដ្ឋ…យើងជាមន្ត្រី .ស៊ីប្រាក់ខែរដ្ឋ ..ដែលរាស្ត្រខំបង់ពន្ធជូនរដ្ឋ..ដែលបានប្រាក់ខែ នោះយកមកបើកឲ្យពួកយើង…។

រឿងនេះត្រូវបានបញ្ចប់ហើយ សូមបងប្អូនមហាជន បងប្អូនប្រជាពលរដ្ឋ កុំបន្តទៀតអី..សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ដែរថា បានចប់រៀងៗខ្លួនរួចអស់ហើយ សូមបន្តការងាររៀងៗខ្លួនដើម្បីជីវភាព ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ កុំថែមស្ករ កុំថែមអំបិល កុំថែមប្រហុក កុំថែមទឹកត្រីអី….៕

សូមអានខ្លឹមសារ និង ឯកសាររូបភាពខាងក្រោម…។

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.