រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជិត១ម៉ឺនបណ្ណ ជូនពលរដ្ឋ ក្នុងស្រុកសាមគ្គីមានជ័យ
(ខេត្តកំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋរីករាយសប្បាយចិត្តនិងពេញចិត្តចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ លោក មុំ សារ័ត្ន ពេញចិត្តលោក ឈួន ចាន់ណា អភិបាលស្រុក ពេញចិត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ជាក់ស្ដែង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៩ ៨២៩បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៤ ២០២គ្រួសារ នៅភូមិចំនួន៥ ក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។ ឯកឧត្តម ឆាយ ឫទ្ធិសែន ចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាឱកាសនេះ និងសូមស្នើដល់បងប្អូនត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាឯកសារនេះឲ្យបានត្រឹមត្រូវ ប្រើប្រាស់បានចំគោលដៅ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដើម្បីគាំទ្រដល់ការកសាងជីវភាពគ្រួសារឲ្យបានកាន់តែល្អប្រសើរ ហើយក៏សូមឲ្យមន្ទីរ-អង្គភាព និងអាជ្ញាធរដែលមានការពាក់ព័ន្ធ សូមបន្តចូលរួមសហការគាំទ្រដល់ដំណើរការចុះបញ្ជីដីធ្លី ដែលនៅសេសសល់ ក្នុងខេត្តកំពង់ឆ្នាំងឈានទៅបញ្ចប់ការចុះបញ្ជីដីធ្លីតាមផែនការដែលកំណត់។
ការខិតខំការប្រឹងប្រែង របស់មន្ត្រីមូលដ្ឋានឃុំ.មន្ត្រីមូលដ្ឋានស្រុក.មន្ត្រីខេត្ត. ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្ត ធ្វើឲ្យពលរដ្ឋរីករាយសប្បាយចិត្តខណៈដែល បានចុះវាស់វែងជាប្រព័ន្ធធ្វើប្លង់រឹងជូនពលរដ្ឋ៕