មានការលើកឡើងនឹងចុះផ្សាយពីសារព័ត៌មានក្នុងស្រុក ថាក្រុមអ្នកមានលុយចាក់ដីរំលោភយកបឹងអន្លង់ជ្រៃក្នុងឃុំក្បាលទឹក ស្រុកទឹកផុស ជាច្រើនហិចតា តើវាទៅយ៉ាងណាវិញឥឡូវនេះ???
{ខេត្តកំពង់ឆ្នាំង}÷ក្រោយមានការលើកឡើងថា អ្នកមានលុយ មានអំណាច ចាក់ដីរំលោភយកចំណីដីបឹងអន្លង់ជ្រៃ ដែលស្ថិតនៅ ខាងត្បូងភ្នំជំរាយ ព្រំប្រទល់ជាមួយស្រុកថ្ពង បែកខាងលិច បែរខាងជើងក្បាលស្ទឹង បឹង អន្លង់ជ្រៃ ស្ថិតនូវឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កន្លងមកនោះ តើរឿងនេះទៅបែបណាហើយ???។
នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២៥ លោក សុត ប៊ុនធីម ចាងហ្វាងគេហទំព័រសារព័ត៌មាន(របាយការណ៍ថ្មី) បានអញ្ជើញទៅដល់ នឹងបានផ្តិតយករូបភាពជាក់ស្ដែង និងជួបជាមួយប្រជាពលរដ្ឋនៅតំបន់នោះ។ ប្រជាពលរដ្ឋបានលើកឡើងថា គេឃើញមានគ្រឿងចក្រ បានដឹកដីបាតបឹងខ្លះ.. មាត់បឹងខ្លះ..យកមកចាក់ចំណុចខាងលើដូចក្នុងរូបភាពដែលបានបង្ហោះនេះ..ក៏ប៉ុន្តែបច្ចុប្បន្ន គ្រឿងចក្រទាំងអស់នោះ បានដកចេញអស់ហើយ..ក្រោយពីមានការចុះផ្សាយ ពីសារព័ត៌មានក្នុងស្រុក ជាច្រើន និងស្ថានីយ៍ទូរទស្សន៍ ល្បីៗ ជាច្រើនបានផ្សព្វផ្សាយ។
ក្នុងករណីនេះលោក ងិន យ៉ុងប្រធានមន្ទីរ ស្ដីទី ធនធានទឹកខេត្តកំពង់ឆ្នាំង អង្គភាព(របាយការណ៍ថ្មី)យើងខ្ញុំ ទាក់ទងតេតាមលេខទូរស័ព្ទទៅលោកជាច្រើនដង តែចូលគ្មានអ្នកលើក។
ក្នុងករណីខាងលើនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងតាមទូរស័ព្ទ ថា សូមអរគុណដែលបានរាយការណ៍ករណីនេះជូនខ្ញុំ ហើយខ្ញុំនឹងចាត់កម្លាំងជំនាញពាក់ព័ន្ធឲ្យចុះត្រួតពិនិត្យមើលរយៈពេល ២ទៅ៣ថ្ងៃខាងមុខទៀត… ។
ហើយ ឯកឧត្តម បានបញ្ជាក់ថា លោក អភិបាលស្រុកទឹកផុស បានប្រាប់ថា កន្លែងទីតាំងខាងលើនេះ គឺដីគេ មានច្បាប់ទម្លាប់ត្រឹមត្រូវ។
ក៏ប៉ុន្តែករណីនេះប្រជាពលរដ្ឋជាច្រើននាក់ នៅឃុំក្បាលទឹក បានលើកឡើង ប្រាប់អ្នកសារព័ត៌មាន នៅក្នុងស្រុកនិងប្រាប់ ភ្នាក់ងារទូរទស្សន៍ល្បីៗ នៅប្រចាំខេត្តកំពង់ឆ្នាំងថា ដីដែលគេចាក់ខាងលើនោះ គឺដីប៉ែកខាងលើ កន្លែងខ្លះមានប្លង់ កន្លែងខ្លះមិនទាន់មានប្លង់ តែកន្ទុយដីខាងក្រោយ ដែលបានចាក់ដីចូលនោះមិនទាន់មានប្លង់ទេ។
ប្រភពពីរបងប្អូនប្រជាពលរដ្ឋដែលតែងតែ អាស្រ័យផល បេះត្រកួន..រកខ្យង..រកខ្ចៅ.. រកត្រី.. បែបឧបករណ៍ស្របច្បាប់ នៅតំបន់បឹងនោះ… ទាំងប្រជាពលរដ្ឋខាងស្រុកថ្ពង ខេត្តកំពង់ស្ពឺ..ទាំងប្រជាពលរដ្ឋ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានត្អូញត្អែរថា បើសិន អាជ្ញាធរជំនាញពាក់ព័ន្ធ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នូវតែដែលបណ្ដោយ ឲ្យមានការចាក់ដី ចូលបឹងអញ្ចឹងទៀត.. មច្ឆាជាតិ សម្បត្តិធនធានធម្មជាតិ នៅបឹងអន្លង់ជ្រៃប្រាកដជា បាត់បង់បណ្ដើរៗទៅថ្ងៃអនាគត ហើយបឹង ស្ទឹងអន្លង់ជ្រៃ ប្រាកដជា មិនមានទឹកសម្រាប់ស្តុបទឹក តម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នានោះទៀតទេ។
តែបើតាមអ្នកវិភាគ អ្នកតាមដាន..អ្នកសង្កេតការណ៍..មើលឃើញថា អាជ្ញាធរ ខេត្តកំពង់ឆ្នាំង កន្លងមក មិនដែលបណ្ដែតបណ្ដោយ ឲ្យបុគ្គលអ្នកមានលុយ មានអំណាច ណាប្រព្រឹត្តអំពើបទល្មើស រំលោភបំពាន ទៅលើសម្បត្តិធនធានធម្មជាតិ ឬចាក់ដីលុបបឹងនោះទេ.. ក្រោមការដឹកនាំរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្ត កំពង់ឆ្នាំង លោកតែងតែ ដាក់ផែនការ ដាក់បទបញ្ជា ឲ្យជំនាញមន្ទីរពាក់ព័ន្ធ ជុំវិញខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងកិច្ចការការងារ ថែរក្សាការពារឲ្យបាននូវសម្បត្តិធនធានធម្មជាតិ ហើយកិច្ចការសម្រេចបានកន្លងមក គឺផ្លែផ្កាល្អណាស់។
អង្គភាពសារព័ត៌មានសម្រេចក្នុងការចុះផ្សាយនេះគឺចង់ពន្យល់ដល់បងប្អូនមហាជនជាទូទៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំងនេះតែម្ដងឲ្យបានយល់។
សារព័ត៌មានចុះផ្សាយរិះគន់ដើម្បីស្ថាបនា ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នាំដំណឹងពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំ…នាំសារពីថ្នាក់ដឹកនាំជូនដល់ប្រជាពលរដ្ឋ..។
អង្គភាពសារព័ត៌មាន (របាយការណ៍ថ្មី )មិនហ៊ានវិនិច្ឆ័យ ថា ការចាក់ដីនេះរំលោភបំពានយ៉ាងណានោះទេ…ខ្លឹមសារទាំងអស់ខាងលើនេះ គឺមានការលើកឡើងពីមជ្ឈដ្ឋាននានាទាំងស្រុង។
ករណីនេះទុកឱ្យអាជ្ញាធរជំនាញពាក់ព័ន្ធក្នុងខេត្តកំពង់ឆ្នាំង អនុវត្ត តាមកិច្ចការងាររដ្ឋបាលទៅចុះ។
សូមបញ្ជាក់÷ រហូតមកដល់ថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២៥ នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង មិនទាន់ឃើញចេញលិខិតបំភ្លឺជាក់លាក់ណាមួយឲ្យពិតប្រាកដ ដើម្បីជូនមហាជន ឱ្យអស់ចម្ងល់ឱ្យអស់ការសង្ស័យនៅឡើយទេ៕