របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

សមាជិកក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង អញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកា ជូន ឯកឧត្តម ស៊ីវ រុន កំពុងសម្រាកព្យាបាលជំងឺ

197

កំពង់ឆ្នាំង៖ នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ ប៉ាល់ យឿន សមាជិកក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង និងសហការី អញ្ជើញសួរសុខទុក្ខ និងនាំយកថវិកា ជូនឯកឧត្តម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត កំពុ​ង​សម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន​ ស្ថិតក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះលោកជំទាវ បានជូនពរឯកឧត្តម ស៊ីវ រុន ឆាប់ជាសេះស្បើយពីជម្ងឺដូចដើមវិញ ដើម្បីបានបំពេញការងារជូនជាតិមាតុភូមិ។ ឯកឧត្ដម ស៊ីវ រុន បានថ្លែងការអរគុណដល់លោកជំទាវ និងសហការី ដែលបានយកចិត្តទុកដាក់ ចំណាយថវិកា និងពេលវេលា អញ្ជើញមកសួរសុខទុក្ខរូបគាត់ក្នុងខណៈពេលដែលមានជម្ងឺនោះផងដែរ ៕(ដោយ៖ ឡេង ធារ៉ា)

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.