របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ឯកឧត្តមឈួរ ច័ន្ទឌឿន និងសហការី អញ្ជើញចូលរួមបុណ្យ និងរំលែកទុក្ខជាមួយគ្រួសារសពលោក កែវ សឿងសោភ័ណ អតីត ប្រធានមន្ទីរសុរិយោដី ខេត្តកំពង់ឆ្នាំង

190

កំពង់ឆ្នាំងៈនៅព្រឹក ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២០ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងនិងសហការី បានអញ្ជើញចូលរួមបុណ្យ និងរំលែកទុក្ខដ៏ក្រៀមក្រំ​ ព្រមទាំងនាំយកថវិកា ទៅចូលរួមបុណ្យជាមួយគ្រួសារសព លោក កែវ សឿង សោភ័ណ អតីតប្រធានមន្ទីរ សុរិយោដី ខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណភាព ដោយ​រោគាពាធនៅ វេលាម៉ោង៨ និង៨នាទីយប់ថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២០។

សពលោកកែវ សឿងសោភ័ណ រៀបចំធ្វេីបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់លោកស្ថិត​ក្នុង ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះឯកឧត្តមឈួរ ច័ន្ទឌឿន និង សហការី បានសម្តែងនូងការសោកស្តាយ និង ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក កែវ សឿងសោភ័ណ សូមបានទៅកាន់ទីសុគតិភព​កុំបីឃ្លៀងឃ្លាតឡេីយ​។

ក្នុងឱកាសនោះឯកឧត្តម ឈួរ ច័ន្ទឌឿនព្រមទាំងសហការី បានចូលបុណ្យជាមួយគ្រួសារលោក កែវ សឿងសោភ័ណ ចំនួន៤.០០០.០០០រៀលផងដែរ៕ (ដោយ៖ ឈាង វណ្ណៈ)

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.