របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

កីឡាបាល់ទាត់មិត្តភាពវ័យចាស់ ក្រោមប្រធានបទ អរគុណសន្តិភាព ​រៀបចំនៅទីលានបាល់ទាត់ខេត្តកំពង់ឆ្នាំង

138

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ ក្រុមកីឡាបាល់ទាត់ វ័យចាស់ខេត្តកំពង់ឆ្នាំង​ ប្រកួតមិត្ត​ភាពជា​មួយ ក្រុមកីឡាក​បាល់​ទាត់យុវជនស្រលាញ់សន្តិភាពវ័យចាស់ថ្នាក់កណ្តាល។ ការប្រកួតមិត្តភាពនេះ ត្រូវបានផ្តួចផ្តើមឡើងដោយយុវជនស្រលាញ់សន្តិភាព និងថ្នាក់ដឹកនាំក្រុមបាល់ទាត់វ័យចាស់ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាពរវាងក្រុមទាំងពីរ ពិសេស គឺចង់ផ្សព្វផ្សាយពីតម្លៃនៃសន្តិភាព របស់កម្ពុជា។

ការប្រកួតនេះនឹងត្រូវបានធ្វើឡើងនៅឯទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង៣ៈ០០នាទីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុន សែន និងឯកឧត្តម ជុំ កុសល ទីប្រឹក្សាសម្តេចតេជោហ៊ុន សែន និងឯកឧត្តមសាន់ យូ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងលោកជំទាវតុង ណារី សមាជិកក្រុមលេខាសម្តេចតេជោហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង។

អាស្រ័យដូចនេះ សូមទ្រង ឯកឧត្ដម លោកជំទាវ លោក លោកស្រី បងប្អូន ដែលចូលចិត្តគាំទ្រក្នុងវិស័យកីឡាបាល់ទាត់ សូមអញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករ ៕ សូមអរគុណ!!!

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.