របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ជនចាស់ជរាមានជំងឺនិងគ្មានទីពឹង៣នាក់បានទទួលអំណោយមនុស្សធម៌ពីលោកជំទាវបណ្ឌិត វណ្ណ លុយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង

138

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០
លោក ជា សុខហៀងប្រធានអនុសាខាកាកបាទ
ក្រហមកម្ពុជា ស្រុកទឹកផុស លោកឈាង វណ្ណៈអនុប្រធានមន្ទីរព័ត៌មានខេត្ត លោកឈាង ចន្ធីអនុប្រធានមន្ទីរសង្គមកិច្ចខេត្តនិងអាជ្ញាធរឃុំបានអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់លោកជំទាវ បណ្ឌិត វណ្ណ លុយ អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទៅជូនជនចាស់ជរាមានជំងឺនិងគ្មានទីពឹងចំនួន៣នាក់នៅភូមិត្រពាំងស្មាច់ ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោក ឈាង វណ្ណៈ បានអោយដឹងថាៈ
១.លោកយាយ ខៀវ សួន អាយុ៧២ឆ្នាំ រស់នៅម្នាក់ឯងមុខរបបដើរអំពិលលក់ បានទទួលអង្ករ៥០kg,មី២កេស,ត្រីខ១យួរ,ទឹកត្រីនិងទឹកស៊ីអ៉ីវ២យួរ ,សារ៉ុង១,ទឹកក្រូច១កេស,ទឹកផ្លែឈើ១កេស,ទឹកសុទ្ធ៥យួរនិងថវិកា​១០ម៉ឺនរៀល។

២.លោកតា ប្រាក់ យី អាយុ៨៥ឆ្នាំមានជំងឺរស់នៅម្នាក់ឯងបានទទួល(អង្ករ២៥kg,មុខ១,កន្ទេល១,
ភួយ១អំណោយមន្ទីរសង្គមកិច្ចខេត្ត) សារ៉ុង១,ទឹកស៊ីអ៉ីវនិងទឹកត្រី២យួរ,ទឹកសុទ្ធ៥យួរ,ត្រីខ១យួរនិងថវិកាចំនួន១២ម៉ឺនរៀល។

៣.លោកតាសូ សេង អាយុ៨៣ឆ្នាំ មានជំងឺលើសឈាមបានទទួលថវិកាចំនួន៨ម៉ឺនរៀល។

លោក ឈាង វណ្ណៈ បានបញ្ជាក់អោយដឹងទៀតថាៈលោកជំទាវ បណ្ឌិត វណ្ណ លុយ កន្លងលោកមកតែងតែងគិតគូរផ្តល់អំណោយដល់ជនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន គ្រួសាររងគ្រោះផ្សេងៗនិងបានជួយសង់ផ្ទះជូនស្រ្តីមេម៉ាយ បុរសពោះម៉ាយពិការបានចំនួន៧ខ្នងផងដែរនៅខេត្តកំពង់ឆ្នាំង។

លោក ជា សុខហៀង ក៏បានផ្តាំផ្ញើដល់លោកយាយលោកតាទាំង៣នាក់អោយខិតខំថែទាំសុខភាពអោយបានបើមានស្ថានភាពមិនស្រួលសូមអញ្ជើញទៅមណ្ឌលសុខភាពអោយបានទាន់ពេលវេលា។

លោកតាលោកយាយក៏បានជូនពរដល់លោកជំទាវវណ្ណ លុយ សូមមានសុខភាពល្អ ជន្មាយុយឺនយូរនិងទទួលបានជោគជ័យក្នុងមុខរបបរបស់លោកជំទាវ៕(ដោយ៖ ឈាង វណ្ណៈ)

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.