របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ខេត្តកំពង់ឆ្នាំងប្រារព្ធទិវាជាតិសុខភាពមាតាទារកនិងកុមារ(ក្រោមប្រធានបទសុខភាពកុមារកម្ពុជានាពេលអនាគត)

102

កំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២០
ខេត្តកំពង់ឆ្នាំងប្រារព្ធទិវាជាតិ សុខភាពមាតា ទារកនិងកុមារ (ក្រោមប្រធានបទសុខភាពកុមារកម្ពុជានាពេលអនាគត) ក្រោមអធិបតីភាពសម្តេចចៅហ្វាវាំង គង់ សំអុល អនុអចិន្រ្តៃយ៍កាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តី​ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ទសភា រដ្ឋសភា រាជរដ្ឋាភិបាល និងស្រ្តីមានផ្ទៃ
ពោះ ស្រ្តីមានកូនតូច សរុបចំនួន១៩៧នាក់។

ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានអានរបាយការណ៍ស្វាគមន៍ដោយបានគូសបញ្ជាក់ថាៈក្នុងអាណត្តិទី៥នេះ គណៈកិត្តិយសសាខា គណៈ
ម្មាធិការសាខាក្រុមប្រតិបត្តិ និង អនុសាខាក្រុង ស្រុកបានចុះសាកសួរសុខទុក្ខនិងបាននាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយមហន្តរាយនានាសរុបចំនួន៥៦៥គ្រួសារក្នុងនោះសាខា៤៦៧គ្រួសារ និង អនុសាខា៩៨គ្រួសារ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានអានសារលិខិតរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាព រួមអគ្គ
លេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារដោយមានខ្លឹមសារថាៈ

១-សូមឲ្យស្រ្តីមានផ្ទៃពោះទាំអស់ អញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ និងឆ្មបជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះ ឲ្យបានទៀងទាត់យ៉ាងតិចចំនួន៤ដងទៅតាមពេលវេលា និងការណែនាំរបស់គ្រូពេទ្យ ទទួលយកសេវាបង្ការ ព្យាបាលទាំងអស់ ជាពិសេសស្ម័គ្រចិត្តធ្វើត្តេសឈាមដើម្បីពិនិត្យស្ថានភាពមេរោគអេដស៍ និងស្វាយ ដើម្បីរួមគ្នាលុបបំបាត់ការចម្លងពីរម្តាយទៅកូន។

២.សូមទៅសម្រាលកូននៅមណ្ឌលសុខភាពឬមន្ទីរពេទ្យ ដែលមានគ្រូពេទ្យឆ្មបជំនាញទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។

៣.សូមទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងមាតាទាំងទារកយកកូនទៅទទួលថ្នាំបង្ការជំងឺ១១មុខតាមពេលវេលាកំណត់ ពិនិត្យតាមដានសុខភាព និង ការលូតលាស់របស់កូនរហូតដល់កូនមានអាយុ២ឆ្នាំ។

៤.សូមបំបៅដោះទារកដោយទឹកដោះម្តាយតែ
មួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង)រួមជាមួយការបំបៅទឹកដោះម្តាយរហូតដល់កុមារអាយុ២ឆ្នាំង។

៥.សូមប្រញ៉ាប់យកទារកឬកុមារទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាគ ឬជំងឺឆ្លងដទៃទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។

ក្នុងសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏ បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្រ្ទីរាជការ បុគ្គលិកសុខាភិបាលអ្នកផ្ដល់សេវាទាំងអស់ ចូលរួមគាំទ្រការអនុវត្តន៍គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធិភាពខ្ពស់ឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាលតាមការកំណត់ និង អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និង អន្តរជាតិ សូមជួយ និងបន្តជួយវិនិយោគគាំទ្រដល់ការងារសុខភាពមាតា ទារក និង កុមានៅកម្ពុជា។

នៅចុងបញ្ចប់សម្តេចចៅហ្វាវាំង គង់ សំអុល ព្រមទាំងឯកឧត្តម លោកជំទាវក៏បានចែកអំណោយជូនស្រ្តីក្រីក្រមានផ្ទៃពោះ មានកូនតូច១៩៧នាក់មកពីរក្រុង១ និងស្រុក៤ ដែលក្នុងម្នាក់ៗទទួលបានអង្ករ៣០គឺឡូក្រាម,មីម៉ាម៉ា១កេស,ត្រីខ១យួរ, ឃីត១កញ្ចប់ និងថវិកា៥ម៉ីនរៀល ក្នុងនោះថវិការបស់សាខាចំនួន២ម៉ីនរៀល, ថវិការបស់សម្តេចចៅហ្វាវាំង២ម៉ីនរៀល និងថវិការបស់ឯកឧត្តម ឈួរ ច័ន្ទឌឿនចំនួន១ម៉ឺនរៀល ៕(ដោយ៖ ឈាង វណ្ណៈ)

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.