របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំពង់ត្រឡាច ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក ថ្នាក់ស្រុក ឃុំ សួរសុខទុក្ខ និងនាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ ជូនដល់គ្រួសារជួបការលំបាក

140

កំពង់ត្រឡាច៖ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ លោកសន សំអាត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំពង់ត្រឡាច និងលោក ប៊ុន យី តំណាង ឯកឧត្តម ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង រួមទាំង សមាជិក សមាជិកា ស.ស.យ.ក ថ្នាក់ស្រុក ឃុំ សួរសុខទុក្ខ និងបាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ ទៅឧបត្ថម្ភដល់គ្រួសារ មានជីវភាពខ្វះខាត ជួបការលំបាក ចំនួន០២គ្រួសារ។

គ្រួសារដែលមានជីវភាពខ្វះខាត ជួបការលំបាកចំនួនពីរគ្រួសាររួមមាន៖

  • គ្រួសារទី១ៈ ឈ្មោះ ស ទិត្យ ប្តី អាយុ ៨១ឆ្នាំ និងប្រពន្ធឈ្មោះ មុំ អឿន អាយុ ៦៤ឆ្នាំ ដែលមានទីលំនៅ ភូមិ ជំទាវសុខ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទទួលបាន៖ ថវិកាសរុបចំនួន៥០០,០០០រៀល អង្ករ ១បេ មី ១កេះ ទឹកត្រី ១យួរ ទឹកស៊ីវអុីវ ១យួរ ត្រីខ ២យួរ សរុបជាទឹកប្រាក់ ចំនួន ១៧០,០០០រៀល ឧបត្ថម្ភ ដោយ បងស្រី គន្ធា នៅរាជធានី ភ្នំពេញ។
  • គ្រួសារទី២ៈ ឈ្មោះ មុំ អឿ អាយុ ៦០ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូន ១នាក់ និង ចៅ ២នាក់ ដែលមានទីលំនៅ ភូមិ ជំទាវសុខ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទទួលបាន៖
    ថវិកា ចំនួន ១៥០,០០០រៀល អំពូល សូឡា មួយ ឧបត្ថម្ភដោយ បងស្រីគន្ធា ដែលក្នុងនោះថវិការបស់សមាជិក សមាជិកា ស.ស.យ.ក ស្រុក ឃុំ ចំនួន ១៥០ ០០០រៀល ៕(ប្រភព៖ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំពង់ត្រឡាច)
ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.