របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តឧទុម្ពរ ស្ថិតក្នុងភូមិឧទុម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

134

ព្រឹកថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តឧទុម្ពរ ស្ថិតក្នុងភូមិឧទុម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង គណៈអភិបាលស្រុក ប្រធាន អនុប្រធានតាមមន្ទីរ អង្គភាព អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបី សហភាពសហព័ន្ធស្រុករលាប្អៀរ លោក គ្រូ អ្នកគ្រូ សិស្សា នុសិស្ស កាយរឹទ្ធិ លោកយាយ លោកតា ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ៕(ដោយ៖ ឡេង ធារ៉ា )

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.