របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

សិក្ខាសាលាលើកទី២ ស្តីពីស្ថិតិយេនឌ័រ បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី (WEE) ក្នុងខេត្តកំពង់ឆ្នាំង

112

ខេត្តកំពង់ឆ្នាំង៖ លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជានាយកគម្រោង បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី (PGM-WEE) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាលើកទី២ ស្តីពីស្ថិតិយេនឌ័រ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង រៀបចំដោយក្រសួងកិច្ចការនារី។

សិក្ខាសាលានេះដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ប៉ាល់ យឿន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារ WEE លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក និងជាអនុប្រធានក្រុមការងារ WEE ខេត្ត លោកជំទាវអនុប្រធាននាយកគម្រោង PGM-WEE និងសមាជិកក្រុមការងារបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី (WEE) ខេត្តកំពង់ឆ្នាំង និងមន្ទីរពាក់ព័ន្ធ។

គោលបំណងនៃការរៀបចំសិក្ខាសាលាលើកទី២ ស្តីពីស្ថិតិយេនឌ័រនេះគឺដើម្បី៖
១-បង្កើនការតល់ដឹងស្តីពីស្ថិតិយេនឌ័រ។
២-ពិភាក្សានិកំណត់យកវិស័យសំខាន់ៗដែលត្រូវដាក់បញ្ចូលក្នុងសៀវភៅស្ថិតិយេនឌ័រខេត្តកំពង់ឆ្នាំង។
៣-បង្កើនការយល់ដឹងស្តីពីរបៀបនៃការបង្កើតក្រាហ្វិច តារាង និងការបកស្រាយទិន្នន័យ។
៤-បញ្ជាក់អំពីផែនការសកម្មភាពសម្រាប់រៀបចំសៀវភៅស្ថិតិយេនឌ័រ ៕(ដោយ៖ ឡេង ធារ៉ា)

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.