របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ក្រុមការងាររបស់នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយមន្ទីរ និងJICA ចុះពិនិត្យទីតាំងដែលមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់តាមបណ្ដោយផ្លូវជាតិលេខ ៥

165

កំពង់ឆ្នាំង៖ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងាររបស់នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយក្រុមការងារJICA និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានចុះពិនិត្យទីតាំងដែលមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ តាមបណ្ដោយ ផ្លូវជាតិលេខ ៥ ត្រង់គីឡូម៉ែត្រលេខ ១២៣+៧០០ ស្ថិតនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ជូនផងដែរថា៖ ដោយហេតុថានៅចំណុចនោះមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ នឹងញឹកញាប់បំផុតនោះ ដោយសារផ្លូវនោះជាចំណុចប្រសព្វទីប្រជុំជន ត្រង់ចំណុចផ្សារពន្លៃ ស្ថិតក្នុងឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ៕(ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង)

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.