របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ឯកឧត្ដម អម សុភា អញ្ជើញចូលរួមសិក្ខាសាលាកសាងយុទ្ធសាស្ត្រ ២០៣០ របស់កាកបាទក្រហមកម្ពុជា នៅរាជធានីភ្នំពេញ

114

សិក្ខាសាលាកសាងយុទ្ធសាស្ត្រ ២០៣០ របស់កាកបាទក្រហមកម្ពុជា ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងលោក គ្រីស្តូហ្វឺ រ៉ាស៊ី ប្រធានក្រុមគាំទ្រកម្រងប្រទេសនៃសហព័ន្ធអន្តរជាតិ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១៩-២០ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងអង្គសិក្ខាសាលាមានការអញ្ជើញចូលរួមពីឯកឧត្តម អម សុភា ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា គណៈកម្មាធិការសាខាទាំង ២៥ រាជធានីខេត្ត ក្រុមការងារកសាងយុទ្ធសាស្ត្រទីស្នាក់ការកណ្តាល សរុបចំនួន ៥១នាក់។

ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះ លោក គ្រីស្តូហ្វឺ រ៉ាស៊ី និងឯកឧត្តម លោកជំទាវ គណៈកម្មាធិការសាខា ដែលបានរួមចំណែក្នុងការអភិវឌ្ឍសមាគមជាតិ ទទួលបានជោគជ័យជាទីមោទន។

លោកជំទាវស្នើសុំ ឯកឧត្តម លោកជំទាវ ជាគណៈអភិបាលសាខា ដែលបានស្ម័គ្រចិត្តចូលរួមសិក្ខាសាលានេះ ចំនួន ២ថ្ងៃ យកអស់ពេលវេលា សមត្ថភាព បញ្ចេញមតិ និងប្រមើមើល១០ឆ្នាំទៅមុខទៀត តើកាកបាទក្រហមកម្ពុជាអាចធ្វើអី ដើម្បីជួយប្រជាពលរដ្ឋកាន់តែប្រសើរជាងមុន និងសំណូមពរឲ្យសិក្ខាកាមទាំងអស់ សម្រេចបានទាំងយុទ្ធសាស្ត្រ ២០៣០ របស់កាកបាទក្រហមកម្ពុជាបានដោយជោគជ័យ ៕(ដោយ៖ ឡេង ធារ៉ា)

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.