ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃអង្គសន្និបាត របស់ក្រសួងមហាផ្ទៃឆ្នាំ២០១៩
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បូកសរុបលទ្ធផលនៃអង្គសន្និបាត របស់ក្រសួងមហាផ្ទៃ និងផ្តល់អនុសាសន៍ផ្តាំផ្ញើជូនដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នាទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាលរាជធានី ខេត្ត អគ្គស្នងការ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងមន្រ្តីជាច្រើនផងដែរ ៕(ដោយ៖ ឡេង ធារ៉ា)