របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ ទូទាំងប្រទេសរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ រាជធានីភ្នំពេញ

137

នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ ទូទាំងប្រទេសរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលសន្និបាតបូកសរុបនេះ គឺប្រព្រឹត្តទៅនៅ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅ សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ រាជធានីភ្នំពេញ។

សន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅ ឆ្នាំ២០២០នេះ ធ្វើឡើងក្នុងគោលបំណង៖
១.ដើម្បីពិនិត្យមើលវឌ្ឍនភាពជារួមនៃកម្មវិធីជាតិទាំងបី ក្នុងឆ្នាំ២០១៩។
២.ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃសកម្មភាពចូលរួមរបស់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្តក្នុងឆ្នាំ២០១៩។
៣. ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តសំណុំសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០១៩។
៤. ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តសំណុំសកម្មភាពកាត់បន្ថយបន្ទុកជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០១៩។
៥. ដើម្បីពិភាក្សាលើបញ្ហាប្រឈម និងឧបសគ្គផ្នែកបច្ចេកទេសក៏ដូចជាផ្នែកប្រតិបត្តិការរួមទាំងការគ្រប់គ្រងគម្រោង។
៦. ដើម្បីរកដំណោះស្រាយសមស្របដើម្បីជំរុញការអនុវត្តលុបបំបាត់ជំងឺគ្រុនចាញ់ និងកាត់បន្ថយបន្ទុកគ្រុនចាញ់សម្រាប់ឆ្នាំ២០២០ ៕(ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង)

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.