របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លើកទឹកចិត្តមន្ត្រីក្រោមឱវាទចូលរួមផ្តល់ឈាមមួយឆ្នាំឲ្យបាន២ដង

100

រដ្ឋមន្រ្តីក្រសួងព័ត៌មានលើកទឹកចិត្តមន្ត្រីក្រោមឱវាទចូលរួមផ្តល់ឈាមមួយឆ្នាំឲ្យបាន២ដងដែលជាអំពើមនុស្សធម៌ដ៏ល្អនិងមានអត្ថប្រយោជន៍ជួយដល់សង្គម ជួយអ្នកជំងឺដែលប្រឈមនឹងការខ្វះឈាម នឹងតម្រូវការឈាមចាំបាច់របស់គ្រួសាររងគ្រោះ ដែលបានជួបនូវឧបទ្ទវហេតុគ្រោះថ្នាក់ផ្សេងៗ។

ថ្លែងក្នុងកម្មវិធី ផ្តល់ឈាម ផ្តល់សេចក្តីស្រលាញ់ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថាៈ សកម្មភាពបរិច្ចាគឈាមរបស់ក្រុមមន្រ្តីរាជការនាពេលនេះគឺជាកាយវិការប្រកបដោយមនុស្សធម៌ដ៏មានតំលៃ ដែលមន្ត្រីរាជការគ្រប់រូបគួរចូលរួមទាំងអស់គ្នា ជាពិសេសជួយអ្នកជំងឺដែលខ្វះឈាម បង្ហាញពីសាមគ្គីភាព និងចូលរួមការងារសង្គមដើម្បីប្រទេសជាតិ ហើយជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យផងដែរ។

ឯកឧត្តមចង់ឲ្យមន្រ្តីរាជការទំាងអស់គួរចូលរួមបរិច្ចាគឈាមក្នុងមួយឆ្នាំបាន២ដង ព្រោះការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាព ទេពីព្រោះថាឈាមដែលបាត់បង់វានឹងបំពេញយ៉ាងឆាប់រហ័ស និងជួយឲ្យមានសុខភាពល្អថែមទៀតផង។

សូមបញ្ជាក់ថាៈ កម្មវិធីផ្តល់ឈាម ផ្តល់សេចក្តីស្រលាញ់បានប្រព្រឹត្តិទៅ ដោយមានការចូលរួមពីមន្ត្រីរាជការទាំង៥អគ្គនាយកដ្ឋាន និងមន្ត្រីរាជការមកពី មន្ទីរព័ត៌មានខេត្តកណ្តាល មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង មន្ទីរព័ត៌មានខេត្តព្រៃវែង និងមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំផងដែរ ៕(ដោយ៖ ឡេង ធារ៉ា)

📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568

https://t.me/leng_theara
ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.